សេដ្ឋកិច្ច
មន្ត្រី និងអ្នកជំនាញលើកឡើងដូចគ្នា ជុំវិញស្ថានភាពបន្តជាប់គាំងនៃវិស័យអចលនទ្រព្យ
ស្ថានភាពវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា មិនទាន់បង្ហាញសញ្ញាល្អប្រសើរនៅឡើយនោះទេ នៅក្នុងឆ្នាំ ២០២៤នេះ បន្ទាប់ពីឆ្លងកាត់វិបត្តិកូវីដ១៩ និងបញ្ហាសង្គ្រាម និងជម្លោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក។

លោកបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia មានប្រសាសន៍នៅថ្ងៃទី ២០ ខែមិថុនា នេះថា ស្ថានភាពវិស័យអចលនទ្រព្យបច្ចុប្បន្នមិនទាន់ត្រឡប់ទៅរកភាពប្រសើរឡើងវិញនោះទេ ដោយសារនៅកម្ពុជា វិស័យមួយនេះ បានធ្លាក់ចុះរយៈពេល ៥ ឆ្នាំ ជាប់គ្នា ចាប់តាំងពីវិបត្តិកូវីដ១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល។
លោកបណ្ឌិត គីម ហ៊ាង បញ្ជាក់ថា នៅពេលដែលស្ថានភាពល្អអ្នកទិញ គឺគាត់មានគោលបំណងច្បាស់លាស់ គាត់ទិញវិនិយោគផង ប្រើប្រាស់ផង និងទុកលក់យកផលចំណេញផង ហើយទិញទុកផង ប៉ុន្តែនៅឆ្នាំ ២០២៤ នេះ អ្នកដែលទិញទុក និងលក់ចំណេញ មិនមានទៀតទេ បើទិញគឺដើម្បីតែប្រើប្រាស់ប៉ុណ្ណោះ។

ចំណែកឯការសាងសង់ សម្រាប់អ្នកដែលចាប់អាជីពនេះបច្ចុប្បន្ន គឺនៅតែបន្តដដែល ខណៈអ្នកដែលធ្វើតាមគ្នា គាត់ខាតបង់ គាត់បោះបង់ចោលអស់ហើយ។
បើតាមលោកបណ្ឌិត គីម ហ៊ាង វិស័យដីធ្លី នឹងល្អប្រសើរឡើង នៅពេលណាដែលបញ្ចប់បញ្ហាសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន តំបន់មជ្ឈឹមបូព៌ា និងទំនាស់សេដ្ឋកិច្ចរវាងចិន-អាមេរិកត្រូវបានបញ្ចប់ ព្រមទាំងដំណើរការសេដ្ឋកិច្ចពិភពលោកមានភាពល្អប្រសើរឡើងវិញ នោះវិស័យអចលនទ្រព្យនៅកម្ពុជានឹងងើបឡើងវិញ។

លោក មាស សុខ សេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជានៅដើមឆ្នាំ ២០២៤ មានកំណើន ដោយសារវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ខណៈវិស័យអចលទ្រព្យ និងសំណង់មិនទាន់ងើបឡើងវិញនោះទេ ហើយបន្តជះឥទ្ធិពលនៅពេលខាងមុខទៀត។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា កម្ពុជាត្រូវបន្តប្រុងប្រយ័ត្នចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ខណៈសន្ទស្សន៍ថ្លៃលំនៅឋាននៅឆ្នាំ ២០២៣ បានថយចុះ ទន្ទឹមនឹងការថមថយលំហូរនៃវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យអចលនទ្រព្យនេះ។

ធនាគារជាតិនៃកម្ពុជា បានព្យាករថា វិស័យសំណង់នៅកម្ពុជានឹងសម្រេចបានកំណើនក្នុងកម្រិតទាប១,១% នៅឆ្នាំក្នុង២០២៤ នេះ ដែលគាំទ្រដោយកំណើនលំហូរទុនវិនិយោគពីបរទេស និងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
តែយ៉ាងណា វិស័យនេះអាចបន្តប្រឈមនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល បញ្ហាសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល ជាពិសេសជម្លោះពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក៏ដូចជាការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន។
បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ការនាំចូលសម្ភារសំណង់នៅរយៈពេល ៥ ខែ ឆ្នាំ ២០២៤ មានទំហំជាង ៦២២ លានដុល្លារ កើនឡើង ២១% បើធៀនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំជាង ៥១៣ លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


