សេចក្ដីជូនដំណឹង
តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???
ក្រុមអ្នកបើកបរកង់បី និងរថយន្តកំពុងតែប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករនៅខាងមុខក្រុមហ៊ុន ផាសអ៊ែប (PassApp Techonologies Co., Ltd) ដែលមានអាសយដ្ឋាននៅផ្ទះលេខ ៥៩ ផ្លូវលេខ ៦០៨ ភូមិ ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរទាំងឡាយដែលឆ្លងកាត់ទីនោះ។ តើហេតុអ្វីបានជាក្រុមអ្នកបើកបរទាំងនោះប្រមូលផ្ដុំគ្នាយ៉ាងកុះករនៅខាងមុខក្រុមហ៊ុន PassApp បែបនេះ?


តាមពិត វាជាយុទ្ធនាការដ៏មានសារៈសំខាន់មួយរបស់ក្រុមហ៊ុន PassApp នោះគឺយុទ្ធនាការចែកស្ទីកគ័រអប់រំពីចរាចរណ៍ ក្នុងគោលបំណងដាស់តឿនអ្នកបើកបរទាំងឡាយនៅលើដងផ្លូវឱ្យគោរពច្បាប់ចរាចរណ៍ និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ។
ទន្ទឹមនឹង នេះដែរ សារដ៏សាមញ្ញមួយរបស់រដ្ឋាភិបាលនោះគឺ៖ “បើស្រវឹង សូមកុំបើកបរ” ត្រូវបានក្រុមហ៊ុនPassApp យកមកផ្សព្វផ្សាយក្នុងគោលបំណងអប់រំនិងចូលរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍។
សម្រាប់អ្នកធ្វើដំណើរត្រលប់ទៅផ្ទះវិញ បន្ទាប់ពីចូលរួមកម្មវិធីផ្សេងៗមិនថាថ្ងៃឬយប់ កម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមអនឡាញដូចជា PassApp ផ្តល់នូវជម្រើសធ្វើដំណើរដ៏ល្អបំផុត និងសុវត្ថិភាពខ្ពស់។ PassApp មិនត្រឹមតែផ្តល់នូវសេវាកម្មហៅធ្យោបាយធ្វើដំណើរបានងាយស្រួល និងតម្លៃសមរម្យនោះទេ ប៉ុន្តែវាក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរនៅក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយរួមចំណែកកាត់បន្ថយចំនួនអ្នកបើកបរក្នុងស្ថានភាពស្រវឹងលើដងផ្លូវនៅកម្ពុជា។


តាមរយៈការជ្រើសរើសមធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ បុគ្គលម្នាក់ៗអាចរួមចំណែកធ្វើឱ្យផ្លូវថ្នល់នានានៅកម្ពុជា កាន់តែមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។ កុំភ្លេចណ៎ា! បើស្រវឹង សូមកុំបើកបរ! ហើយយកល្អហៅ PassApp ជិះតែម្ដងទៅ ធានានាំអ្នកទៅដល់ផ្ទះដោយសុវត្ថិភាពជាមួយនឹងតម្លៃសមរម្យ។ PassApp កម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមអនឡាញ ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា និងជាប់ចំណាត់ថ្នាក់លេខ១ ទាំងក្នុង App Store និង Play Store៕







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


