ព័ត៌មានអន្ដរជាតិ
មកដឹងពីវ៉ាក់សាំង AstraZeneca ដែលកម្ពុជាជិតទទួលបាន
ក្នុងពេលដែលប្រទេសកម្ពុជាជិតទទួលបានវ៉ាក់សាំង AstraZeneca នាពេលថ្មីៗ នេះជាអ្វីដែលយើងគួរស្វែងយល់ទាំងអស់គ្នា ពីប្រសិទ្ធភាពរបស់វាមកលើរាងកាយ។
តើអ្នកណានឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ?

ខណៈពេលដែលការផ្គត់ផ្គង់វ៉ាក់សាំងមានកំណត់ WHO បានផ្ដល់អនុសាសន៍ជាអាទិភាពដល់បុគ្គលិកសុខាភិបាលដែលមានហានិភ័យខ្ពស់ និងអ្នកបានប៉ះពាល់ជាមួយអ្នកជំងឺ រួមទាំងមនុស្សចាស់ដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។
ក្រុមមនុស្សណាបន្ថែមទៀតដែលអាចទទួលការចាក់វ៉ាក់សាំងបាន?

ការចាក់វ៉ាក់សាំងត្រូវបានណែនាំសម្រាប់អ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរ ឬអ្នកដែលកំពុងមានហានិភ័យនៃជំងឺកូវីដ រួមទាំងការធាត់, ជំងឺសរសៃឈាមបេះដូង, ជំងឺផ្លូវដង្ហើមនិងទឹកនោមផ្អែមជាដើម។
ការសិក្សាបន្ថែមទៀតក៏បានបញ្ជាក់ ចំពោះអ្នកផ្ទុកមេរោគអេដស៍ឬអ្នកមានស្ថានភាពស៊ាំដោយស្វ័យប្រវត្តិ។ មនុស្សនៅក្នុងក្រុមនេះជាផ្នែកមួយត្រូវបានណែនាំឲ្យចាក់វ៉ាក់សាំង បន្ទាប់ពីទទួលបានព័ត៌មាននិងការប្រឹក្សាពីក្រុមគ្រូពេទ្យ។
វ៉ាក់សាំងក៏អាចផ្ដល់ជូនស្ត្រីដែលបំបៅកូនដោយទឹកដោះ ប្រសិនបើពួកគេជាផ្នែកមួយនៃក្រុមដែលផ្ដល់អាទិភាពសម្រាប់ការចាក់។ WHO មិនបានផ្ដល់អនុសាសន៍ឲ្យបញ្ឈប់ការបំបៅកូនដោយទឹកដោះ បន្ទាប់ពីការចាក់វ៉ាក់សាំងរួចរាល់។
ស្ត្រីមានផ្ទៃពោះគួរចាក់វ៉ាក់សាំងទេ?

ស្ត្រីមានផ្ទៃពោះអាចទទួលបានវ៉ាក់សាំង បើអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងពួកគេខ្ពស់ជាងហានិភ័យវ៉ាក់សាំងដែលមានសក្ដានុពល។ ចំពោះហេតុផលនេះ ស្ត្រីមានផ្ទៃពោះដែលមានហានិភ័យខ្ពស់ (ឧទាហរណ៍បុគ្គលិកសុខាភិបាល) ឬអ្នកដែលធ្ងន់ធ្ងរនឹងត្រូវបានទទួលថ្នាំបង្ការដោយពិគ្រោះយោបល់ជាមួយអ្នកផ្ដល់សេវាថែទាំសុខភាពរបស់ពួកគេ។
តើវ៉ាក់សាំងមិនត្រូវបានណែនាំសម្រាប់អ្នកណាខ្លះ?
អ្នកដែលមានប្រវត្តិប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ ចំពោះសមាសធាតុណាមួយនៃវ៉ាក់សាំង និងអ្នកដែលមានអាយុតិចជាង ១៨ ឆ្នាំ មិនគួរប្រើទេ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាបន្ថែមទៀត។
តើកម្រិតនៃការប្រើដែលបានណែនាំគឺជាអ្វី?
កម្រិតប្រើដែលត្រូវបានណែនាំគឺដូស ដោយការចាក់ពីរដង (0.5ml នៃដបនីមួយៗ) ជាមួយនឹងចន្លោះពេលពី ៨ទៅ ១២ សប្ដាហ៍។
តើវាមានសុវត្ថិភាពទេ?
ដំបូងវ៉ាក់សាំងនេះមិនទាន់ត្រូវបានណែនាំសម្រាប់ការចុះបញ្ជីឲ្យប្រើប្រាស់ទេ ដោយធ្វើការឆ្លងកាត់ការពិនិត្យឡើងវិញរបស់ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) ។ ប៉ុន្តែក្រោយមក WHO បានអនុម័តប្រើប្រាស់ជាបន្ទាន់នៅថ្ងៃទី ១៥ ខែ កុម្ភៈ។EMA បានវាយតម្លៃយ៉ាងហ្មត់ចត់នូវទិន្នន័យស្ដីពីគុណភាពសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំង ហើយបានផ្ដល់ការអនុញ្ញាតលើទីផ្សារដែលមានលក្ខខណ្ឌសម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។
តើវ៉ាក់សាំងមានប្រសិទ្ធភាពយ៉ាងដូចម្ដេច?
វ៉ាក់សាំង AZD1222 ប្រឆាំងនឹងកូវីដមានប្រសិទ្ធភាព ៦៣.០៩% ស្ថិតក្នុងចន្លោះពី ៨ ទៅ ១២ សប្ដាហ៍នៃប្រសិទ្ធភាពបន្ទាប់ពីចាក់រួច។
តើវាមានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យ៉ង់ថ្មីដែរឬទេ?
បច្ចុប្បន្ន SAGE កំពុងណែនាំឲ្យប្រើវ៉ាក់សាំង AZD1222 ដោយយោងទៅតាមផែនទីបង្ហាញផ្លូវអាទិភាពរបស់ WHO ទោះបីជាភាពខុសគ្នានៃវីរុសមាននៅក្នុងប្រទេសក៏ដោយ។ ទោះយ៉ាងណា របកគំហើញជាបឋមបានបង្ហាញពីតម្រូវការបន្ទាន់ សម្រាប់វិធីសាស្រ្តសម្របសម្រួលនិងឃ្លាំមើលវាយតម្លៃវ៉ារ្យង់ថ្មី រួមទាំងផលប៉ះពាល់សក្ដានុពលរបស់វាលើប្រសិទ្ធភាពវ៉ាក់សាំងផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖WHO
ចុចអាន៖ថៃ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ថ្ងៃនេះ
ចុចអាន៖អង់គ្លេសបញ្ចេញទិន្នន័យប្រជាជនទទួលការចាក់វ៉ាក់សាំងកូវីដដូសទី ១ និងទី ២
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


