ព័ត៌មានអន្ដរជាតិ
ថៃ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ថ្ងៃនេះ
នៅថ្ងៃអាទិត្យនេះ ប្រទេសថៃ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ខ្លួន ជាមួយវ៉ាក់សាំង Sinovac របស់ចិន។

អ្នកដែលត្រូវចាក់វ៉ាក់សាំងដំបូងគេគឺ ឧបនាយករដ្ឋមន្ត្ រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈលោក Anutin Charnvirakul។ រីឯនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើជាអធិបតីក្នុងពិធីនេះនៅឯវិទ្យាស្ថានជំងឺឆ្លងរបស់ប្រទេស។

ចំពោះមន្ត្រីផ្សេងទៀតដែលក៏ទទួលការចាក់វ៉ាក់សាំង Sinovac ផងដែរនោះរួមមាន អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលសាធារណៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងអនុរដ្ឋមន្ត្រីក្រសួងអប់រំ។

ទន្ទឹមគ្នាដែរ លោក ប្រាយុទ្ធ និយាយថា “វាជាថ្ងៃប្រវត្តិសាស្ត្រ និងជាថ្ងៃដើម្បីជួយប្រទេសកសាងទំនុកចិត្តឡើងវិញប្រឆាំងនឹងរោគរាតត្បាត”។

នៅថ្ងៃអាទិត្យជាមួយគ្នានេះ មនុស្ស១៥៩នាក់នៅខេត្តសាមុតសាខន ដែលជាចំណុចផ្ទុះជំងឺកូវីដ១៩រលកថ្មីរបស់ប្រទេសកាលពីពាក់កណ្តាលខែធ្នូ ក៏គ្រោងនឹងចាក់វ៉ាក់សាំងជាលើកដំបូងផងដែរ។ ទាំងនោះរួមបញ្ចូលទាំងមន្រ្តីមូលដ្ឋាន ព្រមទាំងអ្នកតំណាងក្រុមដែលមានហានិភ័យដូចជា គ្រូពេទ្យ និងពលករចំណាកស្រុក។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ប្រទេសថៃទទួលបានវ៉ាក់សាំងកូវីដដំបូងបង្អស់របស់ខ្លួនចំនួន ២០០,០០០ ដូសពីក្រុមហ៊ុន Sinovac របស់ប្រទេសចិន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ លោក Duterte ចុះហត្ថលេខាលើច្បាប់ផ្ដល់សំណងដល់ក្រុមហ៊ុនវ៉ាក់សាំង បើការចាក់មានប្រតិកម្ម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


