ព័ត៌មានជាតិ
អង្គការសង់ត្រាល់សារភាពថា របាយការណ៍របស់ខ្លួនគ្មានលក្ខណៈវិទ្យាសាស្ត្រ និងគ្មានវិជ្ជាជីវៈដែលបង្កឱ្យមានការប្តឹងតវ៉ា
អង្គការសង់ត្រាល់ដែលសហជីពនៅកម្ពុជាកំពុងសម្រុកប្តឹងជាបន្តបន្ទាប់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានសារភាពថារបាយការណ៍របស់ខ្លួនដែលហ៊ានរិះគន់ស្ថានភាពសហជីពនៅកម្ពុជា ថាគ្មានភាពជាតំណាងនោះឡើយដោយសារតែវិធីសាស្ត្រនៃការប្រមូលព័ត៌មាន និងរបាយការណ៍មានវិសាលភាពតូចដែលគ្មានលក្ខណៈវិទ្យាសាស្ត្រ និងនិងគ្មានវិជ្ជាជីវៈទើបជាហេតុធ្វើឱ្យមានការតវ៉ា។

របាយការណ៍សរសេេរថា៖ “បើផ្អែកលើទិដ្ឋភាពវិធីសាស្ត្រក្នុងការប្រមូលព័ត៌មាន របាយការណ៍នេះ មានវិសាលភាពតូចនៅឡើយដោយសារសំណាកមានចំនួនតិចក្នុងចេតនាឱ្យយើងឃើញថានេះគ្រាន់តែជាឧទាហរណ៍បង្ហាញប៉ុណ្ណោះ ពោលគឺពុំទាន់ជាតំណាងឱ្យកម្មករនិយោជិតកាត់ដេរកម្ពុជាទាំងអស់នោះទេ”។
បើតាមសេចក្តីសេចក្តីថ្លែងការណ៍ដដែល សំនួរក្នុងការសិក្សាអង្កេតដែលសង់ត្រាល់បានដាក់ចេញមានភាពលម្អៀងចំនួន២៥សំណួរស្តីពីការរើសអើងសហជីព ទប់ស្កាត់សហជីព ការចរចាសមូហភាព និងសិទ្ធិ ធ្វើកូដកម្ម ។
របាយការណ៍បន្ត៖“យើងទទួលស្គាល់ថា ទំហំ សំណាករបស់យើងនៅមានកម្រិត ហើយពុំមានលក្ខណៈតំណាងឱ្យបទពិសោធន៍ជាក់ស្តែង របស់គ្រប់កម្មករនិយោជិត និងគ្រប់សហជីពទាំងអស់ក្នុងប្រទេសកម្ពុជាទេ”៕

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


