ព័ត៌មានជាតិ
សំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅខេត្តកំពង់ចាមតេស្តអវិជ្ជមានកូវីដ១៩ ទាំងអស់
សំណាកអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ទាំងអស់ ក្នុងខេត្តកំពង់ចាម តេស្តអវិជ្ជមានកូវីដ១៩ទាំងអស់។
យោងតាមការបញ្ជាក់របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ សំណាករបស់ជនជាតិចិន និងបងប្អូនកម្មករដែលកំពុងសាងសង់សំណង់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ ក្រុងកំពង់ចាម ចំនួន៥៥នាក់ និងបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងពិធីមង្គលការនៅ ភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាមចំនួន២៩២នាក់ មានលទ្ធផលអវិជ្ជមានកូវីដ១៩។

ដោយផ្អែកលើលទ្ធផលនេះ នៅថ្ងៃទី០១ ខែមីនា រដ្ឋបាលខេត្តកំពង់ចាមបានអនុញ្ញាតិឱ្យជនជាតិចិន និងបងប្អូនកម្មករដែលកំពុងសាងសង់សំណង់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ ក្រុងកំពង់ចាម ដែលមានការសង្ស័យចំនួន៥៥នាក់ឱ្យ វិលត្រឡប់ទៅបំពេញការងារតាមធម្មតាវិញ។
ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងពិធីមង្គលការនៅនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ត្រូវបន្តធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងនៅតាមគេហដ្ឋានដើម្បីពិនិត្យសំណាកលើកទី២ មុននឹងអនុញ្ញាតិឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវដល់បងប្អូនដែលជាប់ពាក់ព័ន្ធនឹងពិធីមង្គលការនៅភូមិកោះតូច ឃុំពាមជីកង បន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់មន្ត្រីសុខាភិបាល និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ឱ្យបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ប្រកាន់ខ្ជាប់វិធានការអនាម័យ និងអនុវត្តវិធានការទប់ស្កាត់ ការពារជំងឺកូវីដ១៩ «៣កុំ និង៣ការពារ»។
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


