សេដ្ឋកិច្ច
កម្ពុជាជំរុញចរចារបើកទីផ្សារ នាំចេញទុរេនទៅប្រទេសចិននៅឆ្នាំនេះ
កម្ពុជាកំពុងរង់ចាំការសម្រេចពីភាគីចិនក្នុងការយល់ព្រមឱ្យនាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិនដោយផ្ទាល់នៅក្នុងឆ្នាំ ២០២៤ នេះ ខណៈបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលចរចារភូតគាមអនាម័យរវាងភាគីកម្ពុជា-ចិន។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៤ នេះថា ការនាំចេញទុរេនទៅកាន់ទីផ្សារប្រទេសចិន ស្ថិតនៅដំណាក់កាលចរចារលក្ខខណ្ឌភូតគាមអនាម័យ ដាច់ខាត និងត្រូវមានអនុស្សរណៈនៃការយោគយល់គ្នាក្នុងកម្រិតប្រទេស និងប្រទេស ទើបអាចនាំចេញ។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា កន្លងមក កម្ពុជាបាននាំចេញផលិតផលកសិផលជាច្រើនហើយទៅប្រទេសចិន បន្ទាប់ពីបានទទួលបានជោគជ័យក្នុងការចរចារបើកទីផ្សារនាំចេញដូចជា ថ្មីៗនេះ មានដូង និងផលិតផលជលផលមួយចំនួនក៏បាននាំទៅប្រទេសចិនដែរ។
មន្ត្រីអ្នកនាំពាក្យកសិកម្មរូបនេះ បញ្ជាក់ថាបច្ចុប្បន្នកម្ពុជានៅរង់ចាំដំណាំមួយចំនួនទៀត ដូចជាទុរេន ម្នាស់ ខ្នុរ ហើយប្រសិនបើការចរចារនេះ ទទួលបានជោគជ័យ វានឹងបើកទីផ្សាររឹតតែធំទូលាយ សម្រាប់ដំណាំទុរេន និងដំណាំដ៏ទៃទៀត ខណៈប្រទេសចិនជាទីផ្សារធំ។
លោក ឃឹម ហ្វីណង់ថ្លែងថា៖ «ការចរចារជុំវិញដំណាំទុរេន យើងធ្វើបានមួយរយៈហើយ យើងរំពឹងថា ក្នុងឆ្នាំ ២០២៤ នេះ យើងអាចជំរុញការងារនេះ ឱ្យចេញបាន យើងដឹងថា លក្ខណ្ឌមានច្រើន ត្រូវការពេលវេលា»។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង មានប្រសាសន៍ថា ចម្ការទុរេននៅក្នុងស្រុកសំឡូតខេត្តបាត់ដំបង មានលក្ខខណ្ឌគ្រប់គ្រាន់ស្របតាមការទាមទារពីភាគីចិន ខណៈក្រុមអាជីវកម្មទុរេនប្រមាណជាង ១០០ គ្រួសារ ក្នុងនោះមាន ៦០ គ្រួសារទទួលបានការបណ្ដុះបណ្ដាល កម្មវិធីអនុវត្តកសិកម្មល្អ (GAP) និង ១២ គ្រួសារទទួលបានវិញ្ញាបនបត្រពីក្រសួងកសិកម្ម។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលប្រមាណ ៥ ពាន់ហិកតា៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


