សន្តិសុខសង្គម
លោក គួច ចំរើន៖ ពុំមានការបិទមិនឲ្យហែទីងមោងនោះទេ តែស្នើសុំរៀបចំឲ្យមានសណ្ដាប់ធ្នាប់ល្អ
បន្ទាប់មានការបញ្ចេញមតិពីមហាជននៅលើបណ្ដាងសង្គមពាក់ព័ន្ធនឹងការបិទមិនឲ្យមានការដង្ហែទីងមោងនៅតាមផ្លូវសាធារណៈដែលបង្កឲ្យភាពអសន្តិសុខ នៅព្រឹកថ្ងៃទី១២កក្កដា នេះ លោក គួច ចំរើន អភិបាលនៃគណអភិបាលខេត្តកណ្ដាលបានបញ្ជាក់ថា ពុំមានការបិទទេ ហើយស្នើសុំអោយរៀបចំដោយមានសណ្តាប់ធ្នាប់ល្អ។ ជាមួយគ្នានេះ លោក គួច ចំរើន ក៏នឹងត្រៀមជួបផ្ទាល់ជាមួយក្រុមសជិកទីងមោងនៅពេលខាងមុខផងដែរ។

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក គូច ចំរើន បានសរសេរថា «ខ្ញុំបានឃើញការផ្សព្វផ្សាយអំពី ទីងមោង ថាត្រូវបានបិទ។ ខ្ញុំសូមបញ្ជាក់ថា ពុំមានការបិទទេ ហើយស្នើសុំអោយរៀបចំដោយមានសណ្តាប់ធ្នាប់ល្អ រក្សាបាន គុណតម្លៃសិល្បៈវប្បធម៌ខ្មែរយើង។ ខ្ញុំនឹងជួបជាមួយបងប្អូនផ្ទាល់ នៅពេលខាងមុខ»។
សូមបញ្ជាក់ថា នៅលើបណ្ដាញាសង្គមនាពេលថ្មីៗនេះ មានការលើកឡើងពីការបិទមិនឲ្យមានការដង្ហែទីងមោងនៅតាមផ្លូវសាធារណៈដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងបង្កភាពអន្តិសុខសាធារណៈ។ តាមការលើកឡើងមួយចំនួន ការដង្ហែទីងមោងគឺជាទំនៀមទម្លាប់ប្រពៃណីពីបុរាណរបស់ប្រជាពលរដ្ឋអ្នកស្រុកស្អាង ខេត្តកណ្ដាល៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


