ព័ត៌មានជាតិ
កម្មករថា ក្រោយមានបណ្ណ ប ស ស សម្រាប់ខ្លួនឯង និងសមាជិកគ្រួសារលែងភ័យជំពាក់បំណុលគេដោយសារជំងឺ
កម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់លើកឡើងថា ក្រោយមានបណ្ណបេឡាជាតិសន្តិសុខសង្គម ប.ស.ស. សម្រាប់ខ្លួនឯង និងសមាជិកនៅក្នុងបន្ទុក ពួកគាត់លែងព្រួយបារម្ភរឿងជំពាក់លុយគេដោយសារមានជំងឺទៀតហើយ។ នេះបើតាមសម្តីលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា។

លោកថា បណ្ណបេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. មានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្មករនិយោជិតនៅពេលមានជំងឺ ឬពេលមានគ្រោះថ្នាក់ផ្សេងៗកើតឡើង ព្រោះវាបានជួយកាត់បន្ថយការចំណាយក្នុងជីវភាពរស់នៅ និងជួយលើកស្ទួយសេដ្ឋកិច្ចរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង តាមរយៈការអនុវត្តរបបថែទាំសុខភាព ការព្យាបាលជំងឺដោយមិនអស់ប្រាក់ ការទទួលខុសត្រូវលើគ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់ដល់បាត់បង់ជីវិតជាដើម។
លោកបន្ថែមថា ជាពិសេសនៅពេលមានបណ្ណ ប.ស.ស. សម្រាប់ខ្លួនឯង និងអ្នកនៅក្នុងបន្ទុក កម្មករនិយោជិតលែងព្រួយបារម្ភរឿងជំពាក់បំណុលគេដោយសារជំងឺទៀតហើយ ព្រោះបន្ទុកចំណាយដែលពួកគាត់ធ្លាប់តែមានការបារម្ភនៅពេលខ្លួនឈឺ ឬអ្នកនៅក្នុងបន្ទុកឈឺហើយគ្មានលុយបម្រុងទុកនោះ លែងជាបញ្ហាចោទ។

លោកថ្លែងថា «កន្លងមកគាត់មានការបារម្ភខ្លាំងណាស់ ក្នុងការនាំសមាជិកគ្រួសារគាត់ទៅព្យាបាលជំងឺ ដោយហេតុថាព្យាបាលជំងឺម្តងៗ មិនអស់លុយតិចទេ ដូចច្នេះគាត់ត្រូវតែស្វះស្វែង ពុះពារដើម្បីប្រមែប្រមូលថវិកា ដែលគាត់បានសន្សំទុកផង ឬក៏បងប្អូនខ្លះគាត់ត្រូវលក់របស់ទ្រព្យ ឬខ្ចីអ្នកនេះអ្នកនោះ ដោះស្រាយថ្លៃព្យាបាល ប៉ុន្តែ ពេលក្លាយជាសមជិកបសស គាត់ទទួលបានការព្យាបាលជំងឹដោយមិនបាច់បង់ថ្លៃ រហូតជាសះស្បើយ។»

បើតាមលោកសំ សឿន ដើម្បីឱ្យអ្នកនៅក្នុងបន្ទុកទទួលបានអត្ថប្រយោជន៍ បងប្អូនកម្មករនិយោជិត អាចនាំសមាជិកគ្រួសារនៅក្នុងបន្ទុក ជាប្រពន្ធ ឬប្តី និងកូនៗ ទៅចុះឈ្មោះធ្វើបណ្ណ បសស ឱ្យបានគ្រប់ៗគ្នា៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


