សន្តិសុខសង្គម
គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ចុះប្រមូលជនអនាថា និងអ្នកប្រេីប្រាស់គ្រឿងញៀន នៅក្រោមស្ពានជ្រោយចង្វារ
ដោយឃេីញនៅក្រោមស្ពានមិត្តភាពកម្ពុជា-ជប៉ុន ស្ថិតនៅភូមិដេីមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ពោពេញទៅដោយក្រុមជនអនាថា និងអ្នកប្រេីប្រាស់គ្រឿងញៀនដែលធ្វេីឲ្យប៉ះពាល់បរិស្ថាន និងសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក កៅ សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានចុះធ្វើរដ្ឋបាលប្រមូលជនអនាថា និងអ្នកប្រេីប្រាស់គ្រឿងញៀន ទាំងនោះ និងរៀបចំសណ្តាប់ធ្នាប់ឱ្យល្អប្រសេីឡេីងវិញ។
គណ:បញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បានប្រមូលមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀនចំនួន ៨នាក់(ក្នុងនោះស្រី ៣នាក់) រួមទាំងសម្ភារ:ប្រេីប្រាស់មួយចំនួន។ បច្ចុប្បន្នមុខសញ្ញាទាំង៨នាក់ និងសម្ភារ:ប្រេីប្រាស់មួយចំនួន បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ចែងអនុវត្តតាមនីតិវិធីបន្ត៕
អត្ថបទ៖ សុខា





-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


