សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះប្រមូលជនអនាថា១៩នាក់បញ្ជូនទៅមន្ទីរសង្គមកិច្ច
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានសហការជាមួយក្រុមការងារមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញចុះប្រមូលក្រុមជនអនាថាសរុប១៩នាក់ ដែលស្នាក់នៅតាមទីសាធារណៈធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់។

ការចុះប្រមូលក្រុមជនអនាថាទាំងនេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញក្រុមទាំងនេះបានមកស្នាក់នៅក្រោងស្ពានអាកាសផ្លូវជាតិលេខ៤ និងដីឡូត៍ទុកចោល ស្ថិតក្នុងភូមិសាស្ត្រ ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ក្រុមជនអនាថាមានទាំងចាស់ ទាំងក្មេងបាននាំគ្នាមកសម្រាក និងធ្វើរោងតាមចិញ្ចេីមផ្លូវ ក្រោមស្ពាន និងសង់រោងដេកតាមដីឡូត៍ទុកចោល យ៉ាងអនាធិបតេយ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ មិនត្រឹមតែប៉ុណ្ណោះ នៅពេលយប់ក្រុមទាំងនេះបានដេីរលួចសម្ភារៈរបស់ប្រជាពលរដ្ឋដែលទុកនៅមុខផ្ទះ ក្រោមលេសដើររេីសអេតចាយ។ ក្រោយពីឃាត់ខ្លួនអនាថាទាំងនោះត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាធានីភ្នំពេញ៕
អត្ថបទ៖ សុខា



-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


