ព័ត៌មានអន្ដរជាតិ
សមាជិកសភាជាតិនិយមអ៊ុយក្រែនដែលប្រឆាំងការប្រើភាសារុស្ស៊ីត្រូវគេធ្វើឃាត
ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់អតីតសមាជិកសភាជាតិនិយមម្នាក់ក្នុងភាអ៊ុយក្រែនដែលត្រូវបានគេស្គាល់ថាជាអ្នកបង្កើតយុទ្ធនាដ៏កក្រើកដើម្បីការពារភាសាអ៊ុយក្រែន។

លោកស្រី Iryna Farion អាយុ៦០ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅលើផ្លូវមួយក្នុងទីក្រុង Lviv ភាគខាងលិច ខណៈប៉ូលិសនៅមិនទាន់ចាប់ខ្លួនបុរសដែលជាក្មាន់កាំភ្លើងនោះនៅឡើយទេ។ សារព័ត៌មាន BBC បានផ្សាយក្នុងពេលថ្មីៗនេះ ឱ្យដឹងថា យោងតាមរដ្ឋមន្ត្រីមហាផ្ទៃក លោក Ihor Klymenko អ្នកស៊ើបអង្កេតគឺបានភ្ជាប់ការបាញ់ប្រហារនេះ ទៅនឹងសកម្មភាពនយោបាយរបស់លោកស្រី Farion ឬជាហេតុផលផ្ទាល់ខ្លួន ដោយមានប៉ូលិស និងភ្នាក់ងារសន្តិសុខ SBU របស់អ៊ុយក្រែនកំពុងធ្វើការរួមគ្នាដើម្បីតាមដានអ្នកវាយប្រហារ។
ជាមួយគ្នានេះប្រធានាធិបតី Volodymyr Zelenskiy ក៏កំពុងទទួលបានរបាយការណ៍ជាប្រចាំ ស្តីពីកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនខ្មាន់កាំភ្លើង ដែលលោកជុំរុញឲ្យអំពើហិង្សានេះត្រូវតែទទួលបានការថ្កោលទោស។

លោកស្រី Farion ជាអ្នកភាសាវិទ្យាបានក្លាយជាសមាជិកនៃគណបក្សជាតិនិយម Svoboda ក្នុងឆ្នាំ២០០៥ ហើយត្រូវបានឈរឈ្មោះបោះឆ្នោតសភាក្នុងឆ្នាំ ២០១២ ប៉ុន្តែបានបរាជ័យក្នុងការប៉ុនប៉ងជាបន្តបន្ទាប់ដើម្បីឈ្នះអាសនៈ។ លោកស្រីសមាជិកសភា ក៏បានបម្រើការនៅក្រុមប្រឹក្សាតំបន់ Lviv ផងដែរ។ លោកស្រីទទួលបានភាពល្បីល្បាញសម្រាប់យុទ្ធនាការជាញឹកញាប់ដើម្បីផ្សព្វផ្សាយភាសាអ៊ុយក្រែន និងបង្ខូចកិត្តិយសមន្ត្រីសាធារណៈដែលនិយាយភាសារុស្សី។
នៅឆ្នាំ២០១៨នៅពេលដែលអ៊ុយក្រែនកំពុងប្រយុទ្ធជាមួយពួកបំបែកខ្លួនដែលផ្តល់ហិរញ្ញប្បទានដោយរុស្ស៊ីដែលបានដណ្តើមយកទឹកដីនៅភាគខាងកើត លោកស្រីបានអំពាវនាវឱ្យមានការជំរុញឱ្យ «ដាល់អ្នកនិយាយភាសារុស្ស៊ីទាំងអស់ឱ្យបាក់ថ្គាម»។
ទោះបីជាភាសាអ៊ុយក្រែនជាភាសារដ្ឋតែមួយគត់របស់អ៊ុយក្រែនក៏ដោយ អ្នកស្រុកជាច្រើននិយាយភាសារុស្សីជាភាសាទីមួយ ដែលជាកេរដំណែលនៃការគ្រប់គ្រងរបស់សូវៀត នៅពេលដែលអ៊ុយក្រែនស្ថិតនៅក្រោមសម្ពាធជាផ្លូវការ។ ការលើកកម្ពស់ភាសាគឺជាបញ្ហាដ៏សំខាន់ជាយូរមកហើយ ដោយសភាបានអនុម័តច្បាប់ដើម្បីពង្រឹងការប្រើប្រាស់ភាសារបស់ខ្លួននៅក្នុងជីវិតសាធារណៈ និងក្នុងឧស្សាហកម្មសេវាកម្ម៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


