ព័ត៌មានជាតិ
មានសង្ឃឹមឡើងវិញ! អណ្តើកខ្មៅជិតផុតពូជកើនឡើងវិញ បន្ទាប់ពីកម្ពុជាភ្ញាស់ពងដោយជោគជ័យ
តាមការចេញផ្សាយរបស់សារព័ត៌មានMGR online នៅថ្ងៃទី២៤ ខែកក្កដា នេះ បានឱ្យដឹងថាកូនអណ្តើកខ្មៅដំបូងគេដែលញាស់ចេញពីពងក្នុងអាងចិញ្ចឹមនៅកម្ពុជា កំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីអ្នកអភិរក្ស រហូតទាល់តែអាចប្រលែងវាត្រឡប់ទៅកាន់ធម្មជាតិវិញបាន។ នេះគឺជាផ្នែកមួយនៃផែនការកសាងចំនួននៃសត្វល្មូនដែលជិតផុតពូជប្រភេទនេះឡើងវិញ។

កូនអណ្តើកខ្មៅនេះបានញាស់កាលពីចុងខែឧសភា នៅមជ្ឈមណ្ឌលដើម្បីការអភិរក្សជីវចម្រុះនៅកម្ពុជាបន្ទាប់ពីមេរបស់វាត្រូវបានជួយសង្គ្រោះពីទីផ្សារងងឹត។
នាយកមជ្ឈមណ្ឌលដើម្បីការអភិរក្សជីវចម្រុះបាននិយាយថា សត្វល្មូនតូចមួយនេះមានប្រវែងត្រឹមតែ៦សង់ទីម៉ែត្រ និងមានទម្ងន់ត្រឹមតែ៤០ក្រាមប៉ុណ្ណោះ។ គេរំពឹងថា វានឹងរស់រាននៅក្នុងជម្រកអភិរក្សនេះរហូតទាល់តែវាធំល្មម ដែលលែងប្រឈមនឹងហានិភ័យពីធម្មជាតិបាន។

នាយកមជ្ឈមណ្ឌលដើម្បីការអភិរក្សជីវចម្រុះបានបន្តថា កូនអណ្តើកខ្មៅនេះអាចនឹងចំណាយពេលពី ៤-៦ ឆ្នាំ ទើបអាចពិចារណាយកវាប្រលែងទៅកាន់ធម្មជាតិវិញបាន។
អណ្តើកខ្មៅ គឺជាសត្វល្មូនទឹកសាបដែលមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ត្រូវបានគេចុះបញ្ជីជាប្រភេទសត្វដែលជិតផុតពូជដោយអង្គការអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ។ ជាទូទៅ អណ្តើកខ្មៅអាចលូតលាស់បានប្រមាណ ១៧-២០ សង់ទីម៉ែត្រ។ ចំនួនសត្វអណ្តើកខ្មៅកំពុងស្ថិតក្នុងការគំរាមកំហែងពីការបាត់បង់ទីជម្រក និងការជួញដូរសត្វព្រៃខុសច្បាប់។ ទាំងសាច់និងស្នូករបស់វាត្រូវបានគេយកទៅប្រើប្រាស់ជាឱសថបុរាណ៕
អត្ថបទ៖ គង់ សំអាន

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


