កីឡា
Spurs ជិតយកបានកីឡាករកូរ៉េខាងត្បូងវ័យក្មេង Yang Min-hyuk
ក្លិប Tottenham Spurs កំពុងតែខិតជិតក្នុងការចុះហត្ថលេខានាំយកខ្សែបម្រើស្លាបវ័យក្មេងរបស់កូរ៉េខាងត្បូង Yang Min-hyuk ពីក្លិប Gangwon FC នៅលីគកំពូលប្រទេសកូរ៉េខាងត្បូង ។

កីឡាករ Yang Min-hyuk វ័យ១៨ឆ្នាំ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការផ្ទេរទៅកាន់ក្រុម Spurs នៅពេលបញ្ចាប់ការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមតារាឆ្នើមកូរ៉េ K League XI ជួបជាមួយក្រុម Tottenham Spurs នៅកីឡដ្ឋាន Seoul World Cup ក្នុងប្រទេសកូរ៉េខាងត្បូង ថ្ងៃទី៣១ ខែកក្កដា។

Min-hyuk ដែលជាយុវជនក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានស៊ុតបាន៧គ្រាប់ក្នុងការបង្ហាញខ្លួន២៤លើកឲ្យឈុតធំក្រុម Gangwon FC និងបានក្លាយជាកីឡាករស៊ុតបញ្ចូលទីក្មេងបំផុតចាប់តាំងពីឆ្នាំ២០១៣ នៅលីគកំពូលកូរ៉េខាងត្បូង K League។
រូបគេត្រូវបានរំពឹងថា នឹងក្លាយជាកីឡាករបាល់ទាត់កូរ៉េខាងត្បូងទី៣ ដែលនឹងផ្លាស់ទៅក្លិប Spurs បន្ទាប់ពីប្រធានក្រុមកីឡាករ Son Heung-min និង Lee Young-pyo។

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


