Connect with us

កីឡា

គ្រាប់បាល់ហ្វ្រីឃីគរបស់ Son ត្រូវបានជ្រើសរើសជាគ្រាប់ល្អបំផុតប្រចាំឆ្នាំលីគកំពូលអាមេរិក

បានផុស

នៅ

ខ្សែប្រយុទ្ធក្រុម Los Angeles FC កីឡាករ Son Heung-Min បានឈ្នះពានគ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំ (2025 Goal of the Year) ចំពោះគ្រាប់បាល់ ដែលកីឡាករបានស៊ុតបញ្ចូលទីទល់នឹងក្រុម FC Dallas កាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
កីឡាករ Son Heung-Min

កាលពីយប់ថ្ងៃ ចន្ទ ទី ២៧ ខែ តុលា ឆ្នាំ ២០២៥ លីគបាល់ទាត់កំពូល អាមេរិក (Major League Soccer) បានប្រកាសជាផ្លូវការ អំពីខ្សែប្រយុទ្ធរបស់ក្រុម Los Angeles FC ត្រូវបានជ្រើសរើសជាម្ចាស់ពានគ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំ។ គ្រាប់បាល់​នេះ ខ្សែប្រយុទ្ធកូរ៉េខាងត្បូង ស៊ុតហ្វ្រីឃីគ ទល់នឹងក្រុម FC Dallas នៅកីឡដ្ឋាន Toyota កាលពីថ្ងៃទី ២៣ ខែ សីហា។

រូបភាព Son ស៊ុតហ្វ្រីឃីគទល់ក្រុម FC Dallas

ពានគ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំនេះ ត្រូវបានជ្រើសរើសដោយអ្នកគាំទ្រ ដែលបានធ្វើការបោះឆ្នោតនៅលើគេហទំព័រ MLSsoccer.com។ នៅទីបំផុត គ្រាប់បាល់ហ្វ្រីឃីគរបស់ Son ទទួលបានសម្លេងឆ្នោតពីអ្នកគាំទ្រច្រើនជាងគេ ជាហេតុធ្វើឱ្យរូបគេទទួលបានពាននេះជាលើកដំបូង សម្រាប់ការផ្លាស់មកកាន់លីគ MLS ក្នុងរដូវកាលដំបូង បន្ទាប់ពីចាកចេញពីទ្រនំចាស់ Tottenham Hotspur កាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅ៕

សូមទស្សនាវីដេអូនៃការស៊ុតហ្វ្រីឃីគរបស់ Son ខាងក្រោម៖

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម