សេចក្ដីជូនដំណឹង
ការចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្ររវាង Metfone និង Kubota មានគោលបំណងអភិវឌ្ឍន៍មនុស្ស
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរយៈពេលបីឆ្នាំរវាងក្រុមហ៊ុន វៀតធេល ខេមបូឌា (Metfone) និង ក្រុមហ៊ុនស្យាមគូបូតា (Siam Kubota) ដែលជាការកត់សម្គាល់លើទំព័រថ្មីនៃភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ។

ការកសាងទំនាក់ទំនងដែលមានស្រាប់ និងបំណងប្រាថ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍន៍បន្ត មិត្តហ្វូន និងគូបូតា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រដែលមានរយៈពេលបីឆ្នាំ (2024-2026)។
ក្រោមកិច្ចព្រមព្រៀងនេះ មិត្តហ្វូន និងគូបូតានឹងប្រើប្រាស់សក្តានុពល និងភាពខ្លាំងរៀងៗខ្លួន ដើម្បីសហការក្នុងអាជីវកម្មដោយផ្អែកលើទំនាក់ទំនងសហប្រតិបត្តិការ។
ក្នុងពិធីនេះ លោក Doan Chinh អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន បានវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់គូបូតា។ លោកបានចែករំលែកថា “ដោយផ្អែកលើទំនាក់ទំនងដែលបានបង្កើតឡើង មិត្តហ្វូនមានបំណងបន្តសហការជាមួយគូបូតា ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីនៃតម្លៃ និងផលិតផលសម្រាប់អ្នកប្រើប្រាស់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ឈ្នះ ឈ្នះ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្នុងគោលបំណងនាំមកនូវគុណតម្លៃជាវិជ្ជមានដល់រដ្ឋាភិបាល និងប្រជាជននៃប្រទេសកម្ពុជា”។

តំណាងក្រុមហ៊ុនគូបូតា បាននិយាយថា “បន្ទាប់ពីកិច្ចសហការពីមុនៗជាមួយមិត្តហ្វូន ថ្ងៃនេះ គូបូតាមានកិត្តិយស និងមោទនភាពក្នុងការបន្តជាដៃគូយុទ្ធសាស្ត្ររបស់មិត្តហ្វូន។ តាមរយៈភាពជាដៃគូនេះគូបូតាមើលឃើញឱកាសមួយដើម្បីបន្តទស្សនវិជ្ជានៃអាជីវកម្មរបស់យើង។ គោលដៅរបស់យើងគឺការអភិវឌ្ឍមនុស្ស មិនមែនគ្រាន់តែរឿងចំណេញនោះទេ»។
ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងមិត្តហ្វូន និងគូបូតា មិនត្រឹមតែជួយសម្រួលដល់ការអភិវឌ្ឍន៍រីកចម្រើនរបស់ក្រុមហ៊ុនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកំណើនដ៏រឹងមាំនៃសហគ្រាសបរទេសដែលកំពុងប្រតិបត្តិការនៅកម្ពុជាផងដែរ។ លើសពីនេះ វាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា គាំទ្ររដ្ឋាភិបាល និងប្រជាជនក្នុងការកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


