ព័ត៌មានអន្ដរជាតិ
ដឹងហើយ ប្រភេទអាវុធ ដែលគេប្រើដើម្បីធ្វើឃាតមេក្រុមហាម៉ាស
តាមការបញ្ជាក់ពីសារព័ត៌មានអារ៉ាប៊ីសាអូឌីត Al Hadath នៅថ្ងៃពុធទី៣១ខែកក្កដាឆ្នាំ២០២៤, ឥស្សរជនជាន់ខ្ពស់របស់ក្រុមហាម៉ាស Ismail Haniyeh ត្រូវគេធ្វើឃាត ដោយប្រើមីស៊ីលបញ្ជាពីចម្ងាយ (Guide Missile) បាញ់សំដៅលើលំនៅដ្ឋានឯកជនរបស់គាត់ក្នុង ទីក្រុងតេហេរ៉ង់នៃប្រទេសអ៊ីរ៉ង់។

ស្របពេលជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់ Fars news ក៏រាយការណ៍ដែរថា មីស៊ីលបានវាយប្រហារអគារនៅម៉ោងប្រហែល២:០០ រំលងអធ្រាត្រ (ម៉ោងក្នុងស្រុក)។
ភ្លាមៗក្រោយការធ្វើឃាត, ក្រុមចលនាតស៊ូប៉ាឡេស្ទីន បានរៀបរាប់នៅក្នុងសេចក្ដីថ្លែងការណ៍ថា «ក្រុមជនក្បត់ Zionist បានលួចវាយឆ្មក់លំនៅដ្ឋានរបស់លោក Ismail Haniyeh នៅក្នុងរដ្ឋធានី តេហេរ៉ង់។ លោកបានទៅអ៊ីរ៉ង់ ដើម្បីចូលរួមពិធីស្បថឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មីនៃសាធាណរដ្ឋឥស្លាម លោក Masoud Pezeshkian»។

ជុំវិញការវាយប្រហារនេះ ក្រសួងការបរទេសរុស្ស៊ី ក៏ចេញមុខថ្កោលទោសផងដែរ ដោយចាត់ទុកការធ្វើឃាតលោក Haniyeh ជា អំពើឃាតកម្មនយោបាយដែលមិនអាចទទួលយកបានទាំងស្រុង ខណៈអនុរដ្ឋមន្ត្រីការបរទេស Mikhail Bogdanov និយាយថា ការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស នឹងបញ្ឆេះឲ្យមានភាពតានតឹងបន្ថែមទៀត នៅតំបន់មជ្ឈិមបូព៌ា។
ទន្ទឹមនោះ ក្រសួងការបរទេសតួកគី ក៏ថ្កោលទោសដែរចំពោះការធ្វើឃាតដ៏អាម៉ាស់នៅទីក្រុងតេហេរ៉ង់ ដោយនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «ការវាយប្រហារនេះ គឺមានគោលបំណងធ្វើឲ្យសង្រ្គាមហ្គាហ្សា កាន់តែរីករាលដាលធំឡើងៗ»។

សូមបញ្ជាក់ថា កើតនៅថ្ងៃទី២៩ខែមករាឆ្នាំ១៩៦២ ក្នុងជំរំភៀសខ្លួន Al-Shati តំបន់ហ្គាហ្សាស្ទ្រីប លោក Ismail Haniyeh ត្រូវបានជ្រើសតាំងជាប្រមុខដឹកនាំក្រុមហាម៉ាសនៅឆ្នាំ២០១៧។ លោកធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីប៉ាឡេស្ទីន ក្នុងឆ្នាំ២០០៦ ក្រោយក្រុមហាម៉ាសបានឈ្នះការបោះឆ្នោតថ្នាក់ជាតិ តែត្រូវបានដកតំណែងវិញនៅឆ្នាំបន្ទាប់ ក្រោយពីមានការប៉ះទង្គិចគ្នារវាងក្រុមហាម៉ាស និងបក្ស Fatah របស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas។
លោក Haniyeh ក៏ធ្លាប់ជាប់ពន្ធនាគារ៣ឆ្នាំដែរនៅអ៊ីស្រាអែលក្នុងឆ្នាំ១៩៨៩ ហើយត្រូវនិរទេសខ្លួនក្នុងឆ្នាំ១៩៩២ទៅតំបន់ដែលគ្មានអ្នកគ្រប់គ្រង រវាងលីបង់ និង អ៊ីស្រាអែល។ រួចលោកក៏បន្តទៅរស់នៅក្នុងប្រទេសកាតា ក្រោយចាកចេញពីតំបន់ហ្គាហ្សានៅក្នុងឆ្នាំ២០១៧ ហើយបានក្លាយជាអ្នកសម្របសម្រួលយ៉ាងសកម្មដើម្បីបញ្ចប់សង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅហ្គាហ្សា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្ដៅៗ! មេដឹកនាំកំពូលក្រុមហាម៉ាស ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


