កីឡា
សំបុត្រទស្សនា ព្រះខ័នរាជស្វាយរៀង ប៉ះ ភ្នំពេញក្រោន បញ្ចុះតម្លៃ៥០%
សំបុត្រចូលទស្សនាការប្រកួតរវាងក្លិបព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ត្រូវបានបញ្ចុះតម្លៃ៥០%ដើម្បីឲ្យអ្នកគាំទ្រកាន់តែច្រើនចូលរួមទស្សនាផ្ទាល់នៅថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០២៤។

ការប្រកួតពានរង្វាន់បើករដូវកាល ខេមពូឌានស៊ូភើខាប់ ឆ្នាំ២០២៤ នឹងធ្វើនាល្ងាចថ្ងៃអាទិត្យ ទី៤ ខែសីហា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ សំបុត្រត្រូវបានប្រកាសដាក់លក់មាន២ប្រភេទគឺ ប្រភេទទី១ តម្លៃ២ម៉ឺនរៀល និងប្រភេទទី២ តម្លៃ១ម៉ឺនរៀល។
យ៉ាងណា នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី១ ខែសីហានេះ គណៈកម្មការរៀបចំការប្រកួតបានប្រកាសបញ្ចុះតម្លៃ៥០% ដូច្នេះសំបុត្រប្រភេទ A នៅសល់ត្រឹមតែ១ម៉ឺនរៀល និងសំបុត្រប្រភេទB នៅសល់ត្រឹមតែ៥ពាន់រៀល។
- សំបុត្រប្រភេទ A តម្លៃ ១០ ០០០រៀល
- សំបុត្រប្រភេទ B តម្លៃ ៥ ០០០រៀល

សូមបញ្ជាក់ថា ការបញ្ចុះតម្លៃពិសេសនេះមានចំនួនកំណត់ដោយចាប់ពីថ្ងៃទី១ ខែសីហា នេះ ដល់ វេលាម៉ោង៥ល្ងាច ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ បន្ទាប់មក សំបុត្រនឹងលក់ក្នុងតម្លៃធម្មតាវិញ។ ទីតាំងលក់សំបុត្រនៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


