ជីវិតកម្សាន្ដ
តារារ៉េប K-pop រូបនេះ ត្រូវបានប៉ូលីស កោះហៅ ករណីវាយគ្នាតាមផ្លូវ
កាលពីថ្មីៗនេះ តារារ៉េបកូរ៉េ San E ដែលមានឈ្មោះពិតថា Jung San កំពុងតែរងការចោទប្រកាន់ និងត្រូវបានប៉ូលីស ធ្វើការកោះហៅ ដើម្បីធ្វើការស៉ើបសួរអំពី ករណី បំពានរាងកាយ លើបុរសម្នាក់នៅតាមដងផ្លូវ។ ករណីនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល ដែលករណីបែបនេះ កើតឡើងចំពោះតារា Kpop ជាញឹកញាប់ ហើយមិនដែលរួចខ្លួននោះឡើយ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែសីហានេះ ស្ថាន៏យ៍ប៉ូលីស ក្នុងក្រុង សេអ៊ូល បានប្រកាសថា តារាចម្រៀងរ៉េប San E ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៧ ខែសីហា កន្លងទៅ ពីបទរំលោភបំពានកម្រិតធ្ងន់ធ្ងរ។ តារាប្រុសរូបនេះ ត្រូវបាន គេចោទប្រកាន់ពីបទវាយដំបុរសម្នាក់ ដែលត្រូវបានគេស្គាល់ថាជាលោក A នៅថ្ងៃទី 28 ខែកក្កដា វេលាម៉ោង 8:30 យប់ នៅជិតច្រកចូលឧទ្យានក្នុងទីក្រុង Mapo-gu ទីក្រុងសេអ៊ូល។

តាមសេចក្តីរាយការណ៍ គេថា San E បានប្រាប់ឲ្យលោក A ឱ្យ “រុញកង់ឱ្យត្រឹមត្រូវ” ហើយបន្ទាប់មកបានប្រើទូរស័ព្ទ និងវត្ថុផ្សេងទៀត ដើម្បីវាយទៅកាន់លោក A។ មិនតែប៉ុណ្នោះ លោក A បានអះអាងថា មុខរបស់លោកបានរងរបួសនៅជិតភ្នែក ហើយធ្មេញរបស់លោកខ្លះបានខូច ប៉ូលីសដែលបានទៅកាន់កន្លែងកើតហេតុ បានធ្វើការស៊ើបអង្កេតបឋម មុនពេលអនុញ្ញាតឱ្យ San E និងជនរងគ្រោះចាកចេញ។
ក្រោយមកប៉ូលីសបានកោះហៅ តារាប្រុសរូបនេះ មកសាកសួរបន្ថែម ហើយស្វែងរកហេតុផលសម្រាប់ការចោទប្រកាន់នោះ បានកោះហៅ ជាផ្លូវការនៅថ្ងៃទី 17 ខែសីហា ហើយបានចាប់ផ្តើមការស៊ើបអង្កេតជាផ្លូវការ។
មន្ត្រីប៉ូលិសម្នាក់បានបញ្ជាក់ថា “លោក A ក៏ត្រូវបានចាប់ខ្លួនក្នុងបទវាយដំដែរ ព្រោះជាករណីប្រើអំពើហិង្សាទៅវិញទៅមក ប៉ុន្តែត្រូវបានគេបញ្ជាក់ថា លោក A មិនបានប្រើវត្ថុណាមួយជាអាវុធទេ”។ ទាក់ទិននឹងឧបទ្ទវហេតុនេះ តំណាងក្រុមហ៊ុន San E បានបញ្ជាក់ថា “យើងមិនមានការអត្ថាធិប្បាយបន្ថែមទៀតទេនៅពេលនេះ យើងសូមអភ័យទោស”។
គួរបញ្ជាក់ផងដែរថា តារារ៉េប San E ចូលប្រឡូកក្នុងឧស្សាហកម្មតន្ត្រីក្នុងឆ្នាំ 2010 បន្ទាប់ពីត្រូវបានចុះកុងត្រាជាមួយនឹងក្រុមហ៊ុនកម្សាន្តដ៏ល្បីមួយក្នុងឆ្នាំ 2008។ ក្រោយមកលោកក៏ទទួលបានភាពល្បីល្បាញក្នុងនាមជាផលិតករក្នុងកម្មវិធីដ៏ពេញនិយម “Show Me the Money”៕



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


