ជីវិតកម្សាន្ដ
រិះគន់ច្រើនពេក Park Bom សុំផ្អាកសកម្មភាពទៅព្យាបាលផ្លូវចិត្ត និងផ្លូវកាយ
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ StarNews អ្នកតំណាងម្នាក់ មកពីភាគីរបស់ Park Bom បានលើកឡើងពីការព្រួយបារម្ភ និងការរិះគន់ ជុំវិញអាកប្បកិរិយារបស់តារារូបនេះនៅឯការប្រគុំតន្ត្រីនាពេលថ្មីៗនេះ។ ក្នុងអំឡុងពេល World Tour ចុងក្រោយរបស់ក្រុម 2NE1 នៅទីក្រុងម៉ាកាវ មនុស្សជាច្រើនបានកត់សម្គាល់ឃើញថា Bom មិនសកម្មដូចសមាជិកដទៃទៀតទេ។

អ្នកតំណាងរូបនេះ បាននិយាយថា “កង្វះថាមពល” បញ្ហារបស់ Bom គឺជា “បញ្ហារាងកាយ” និង “មិនមែនជាការខ្ចិលឬមិនសូវខំប្រឹងនៅលើឆាកទេ”។ Bom ច្រើនតែប្រើប្រាស់ថាមពលរបស់នាង នៅពេលចាប់ផ្ដើមច្រើនពេក ដែលធ្វើឱ្យនាងអស់កម្លាំងពេលការសម្តែងបន្ត។
ជាអកុសល វីដេអូជាច្រើន ដែលបង្កឱ្យមានភាពចម្រូងចម្រាស បានត្រឹមតែគូសបញ្ជាក់ពីគ្រាលំបាករបស់នាងនៅក្នុងពាក់កណ្តាលចុងក្រោយប៉ុណ្ណោះ។ នាងបានព្យាយាមអស់ពីសមត្ថភាព ប៉ុន្តែកម្លាំងរបស់នាងមិនអាចបន្តបានឡើយ ទើបពេលខ្លះ យើងឃើញ Bom ច្រៀងជាមួយក្រុមសុខៗ បានដើរចេញពីឆាកសម្ដែង។
យោងតាមអ្នកតំណាង Bom នឹងសម្រាកពីកាលវិភាគរហូតដល់ការប្រគុំតន្ត្រី Welcome Back encore របស់ 2NE1 នៅទីក្រុងសេអ៊ូលនៅថ្ងៃទី 12 និង 13 ខែមេសា ដើម្បីផ្តោតលើការស្តារសុខភាពរបស់នាងឡើងវិញដោយផ្តោតលើ កម្លាំងកាយ ការគ្រប់គ្រងសុខុមាលភាពផ្លូវចិត្តរបស់នាង។


-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


