ព័ត៌មានអន្ដរជាតិ
សវនាការសំណុំរឿងប្រមាថព្រះមហាក្សត្រ របស់លោក ថាក់ស៊ីន ត្រូវលើកពេលទៅឆ្នាំក្រោយ
សវនាការសំណុំរឿងប្រមាថព្រះមហាក្សត្ររបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានលើកពេលទៅខែកក្កដាឆ្នាំក្រោយ បន្ទាប់ពីតុលាការពិនិត្យមើលបញ្ជីសាក្សីនិងព័ស្តុតាងនៅថ្ងៃចន្ទទី១៩ខែសីហាឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ពីលោក Winyat Chartmontree ដែលជាមេធាវីរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន។

កាសែត Bangkok Post បានដកស្រង់សម្តីលោក Winyat ដែលនិយាយថា តុលាការព្រហ្មទណ្ឌ នឹងបើកសវនាការចំនួនប្រាំពីរលើក ដើម្បីស្តាប់ការឆ្លើយបំភ្លឺរបស់សាក្សី ដែលគ្រោងធ្វើនៅខែកក្កដាឆ្នាំក្រោយ ហើយលោកក៏រំពឹងដែរថា តុលាការនឹងចេញសាលក្រមនៅពេលនោះតែម្តង។
ទន្ទឹមនោះ លោក Winyat អះអាងថា កូនក្តីរបស់គាត់បានត្រៀមខ្លួនចូលរួមសវនាការទាំងអស់ ដើម្បីបង្ហាញភាពស្អាតស្អំថា គាត់គ្មានចេតនាប្រមាថស្ថាប័នព្រះមហាក្សត្រទេ។
សាក្សីសម្រាប់ថាក់ស៊ីន គឺរួមមានអ្នកបកប្រែភាសា និងមេធាវីម្នាក់ដែលជាបុគ្គលសំខាន់។ មេធាវីនិយាយថា ការបកប្រែបទសម្ភាសរបស់លោក ថាក់ស៊ីន មកជាភាសាថៃ គឺមិនអស់ន័យទេ ពោលគឺបកតែពាក្យអង់គ្លេសដែលមានបញ្ហាប៉ុណ្ណោះ ជាហេតុនាំឲ្យមានការចោទប្រកាន់មកលើកូនក្តីរបស់គាត់។

សូមបញ្ជាក់ជាថ្មី លោក ថាក់ស៊ីន ត្រូវរងការចោទបទប្រមាថព្រះមហាក្សត្រ ក្នុងកិច្ចសម្ភាសជាមួយសារព័តមាន Chosun Media ក្នុងប្រទេសកូរ៉េខាងត្បូង កាលឆ្នាំ២០១៥។
អតីតនាយករដ្ឋមន្ត្រីដែលត្រូវផ្តួលរំលំក្នុងរដ្ឋប្រហារឆ្នាំ២០០៦រូបនេះ បានរស់នៅនិរទេសខ្លួននិងចល័តច្រើនប្រទេស ដើម្បីចៀសវាការទទួលទោសទណ្ឌនានាដែលលោកចោទថា មានចរិកនយោបាយ រៀបចំឡើងដោយរបបយោធា ប៉ុន្តែ លោកបានសម្រេចវិលចូលប្រទេសវិញកាលពីថ្ងៃទី២២ខែសីហាឆ្នាំ២០២៣។
ការវិលចូលស្រុករបស់លោកថាក់ស៊ីន ក្រោយនិរទេសខ្លួនអស់រយៈពេលជាង១៥ឆ្នាំ គឺចំថ្ងៃរដ្ឋសភានិងព្រឹទ្ធសភាថៃ បោះឆ្នោតគាំទ្រ លោក សេដ្ឋា ថាវីស៊ីន ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ប៉ុន្តែទីបំផុត កូនស្រីពៅរបស់លោក ថាក់ស៊ីន គឺលោកស្រី ផែថងថាន ត្រូវឡើងជំនួសលោក សេដ្ឋា វិញ ក្រោយតុលាការធម្មនុញ្ញចេញសាលក្រមដកតំណែងគាត់ ជុំវិញការតែងតាំងទណ្ឌិត ឲ្យចូលធ្វើការក្នុងគណៈរដ្ឋមន្ត្រី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោកថាក់ស៊ីនឡើងតុលាការជុំវិញសំណុំរឿងប្រមាថព្រះមហាក្សត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


