ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ កម្ពុជា
ឆ្លើយតបទៅសាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលអបអរសាទរលោកស្រី ផែថងថាន ចំពោះការឡើងកាន់តំណែងថ្មីជានាយករដ្ឋមន្ត្រីប្រទេសថៃ, កូនស្រីពៅលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានថ្លែងអំណរគុណយ៉ាងក្រៃលែងដល់នាយករដ្ឋមន្ត្រីកម្ពុជា ហើយគូសបញ្ជាក់ជាថ្មី អំពីមិត្តភាពយ៉ាងជិតស្និទ្ធនិងភាពជាដៃគូយុទ្ធសាស្រ្ត រវាងប្រទេសទាំងពីរ។

ខណៈខួបលើកទី៧៥នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ នឹងឈានចូលមកដល់នៅឆ្នាំក្រោយ, លោកស្រីបានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយសមភាគីកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។
សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃសុក្រទី១៦ខែសីហាឆ្នាំ២០២៤ រដ្ឋសភាថៃ បានបោះឆ្នោតជ្រើសតាំងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា អាយុ៣៧ឆ្នាំ ឲ្យក្លាយជានាយករដ្ឋមន្ត្រីទី៣១ ហើយការឡើងកាន់តំណែងនេះ ធ្វើឲ្យលោកស្រីបង្កើតប្រវត្តិសាស្រ្តថៃ ក្នុងនាមជា នាយករដ្ឋមន្ត្រីមានវ័យក្មេងជាងគេបំផុតរបស់ប្រទេស។
ក្នុងការបោះឆ្នោតរបស់រដ្ឋសភា លោកស្រីផែថងថាន ទទួលបានសំឡេងគាំទ្រ៣១៩ ប្រឆាំង១៤៥ និងអនុបវាទ២៧សំឡេង។

ផែថងថាន ឬមានឈ្មោះហៅក្រៅថា Ung Ing គឺជាសមាជិកទី៣ខៃគ្រួសារត្រកូលថាក់ស៊ីន ដែលឡើងកាន់តំណែងកំពូលរបស់ប្រទេសថៃ។ លោកស្រីក្តាប់បានអំណាចនេះ ក្រោយពេលអតីតនាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃដូចគ្នាគឺលោក សេដ្ឋា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញា ចេញសាលក្រមដកតំណែង ជុំវិញការតែងតាំងទណ្ឌិត ឲ្យចូលធ្វើការក្នុងគណៈរដ្ឋមន្ត្រី។
លោកស្រីផែថងថាន កើតនៅថ្ងៃទី២១ខែសីហាឆ្នាំ១៩៨៦ ហើយមានប្រវត្តិរៀនសូត្រខាងវិទ្យាសាស្រ្តនយោបាយ គ្រប់គ្រងធុរកិច្ចនិងជាអ្នកជំនួញ មុនប្រឡូកចូលក្នុងវិស័យនយោបាយដ៏លេចធ្លោមុនការបោះឆ្នោតសកលឆ្នាំ២០២៣។
លោកស្រី ក៏ធ្លាប់អមដំណើរឪពុកលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាលក្ខណៈគ្រួសារ មកកាន់កម្ពុជាកាលខែមីនាឆ្នាំ២០២៤ ដើម្បីជួបជុំសួរសុខទុក្ខជាលក្ខណៈមិត្តភាពផង និងជាគ្រួសារផង ជាមួយសម្តេចតេជោ ហ៊ុន សែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ថាក់ស៊ីន ចាំឈរនៅពីក្រោយ ផ្តល់ដំបូន្មានដល់ កូនស្រីពៅ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


