កីឡា
សមិទ្ធផលធំ៦របស់អ្នកជំនាញក្បាច់ ប៉ឺត សង្ឃឹម ក្នុង៤ឆ្នាំចុងក្រោយ
កីឡាករគុនខ្មែរ និងឃីកបុកស៊ីង ប៉ឺត សង្ឃឹម ត្រូវបានចាត់ទុកជាអ្នកប្រយុទ្ធពោរពេញដោយបច្ចេកទេស និងចិត្តសាស្ត្របំផុតដែលស្ទើរតែគ្មានកីឡាករកម្ពុជារូបណាមានសមត្ថភាពពិសេសដូចគេឡើយ។
កីឡាករដែលមានដើមកំណើតនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងបានចាប់ផ្តើមអាជីពប្រដាល់គុនខ្មែរនៅឆ្នាំ២០១១ និងបានបន្ថែមអាជីពប្រដាល់ឃីកបុកស៊ីង នៅឆ្នាំ២០២១។

ការប្រកបអាជីពគុនខ្មែរ និងឃីកបុកស៊ីង ប៉ឺត សង្ឃឹម ទទួលបានជោគជ័យទាំងពីរ។ ដោយមិននិយាយពីសមិទ្ធផលកាលចាប់ផ្តើមអាជីពគុនខ្មែរដំបូង ប៉ុន្តែគិតត្រឹម៤ឆ្នាំចុងក្រោយនេះ រូបគេទទួលបានសមិទ្ធផលដ៏អស្ចារ្យគឺមេដាយមាសស៊ីហ្គេម២គ្រឿង ខ្សែក្រវាត់៣ខ្សែ និងរថយន្ត១គ្រឿង។
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ប៉ឺត សង្ឃឹម បានគ្រងខ្សែក្រវាត់កម្ពុជា ដែលមានប្រាក់រង្វាន់៦០០០ដុល្លារអាមេរិក បន្ទាប់ពីយកមិត្តរួមជាតិ ប៊ុន សុធា ដោយពិន្ទុតាមរយៈការតស៊ូគ្នាយ៉ាងស្វិតស្វាញ៥ទឹកនៅសង្វៀន CTN។
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ប៉ឺត សង្ឃឹម បានក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC Kun Khmer International បន្ទាប់ពីបានយកឈ្នះមិត្តរួមជាតិ វ៉ាន់ វឿន នៅសង្វៀនថោន។ ក្នុងនាមជាម្ចាស់ខ្សែកក្រវាត់ រូបគេទទួលបានប្រាក់រង្វាន់រហូតដល់៤៨លានរៀល។

ប៉ឺត សង្ឃឹម បានគ្រងខ្សែក្រវាត់មាស Extrem Kun Khmer ដែលមានប្រាក់រង្វាន់១២លានរៀល បន្ទាប់ពីឈ្នះកីឡាករម៉ារ៉ុក Hicham Booulahri ដោយពិន្ទុ នៅសង្វៀនហង្សមាស ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។
ជាមួយគ្នានេះ ប៉ឺត សង្ឃឹម បានក្លាយជាម្ចាស់រង្វាន់រថយន្តដ៏ថ្មីសន្លាង១គ្រឿង បន្ទាប់ពីបានផ្តួលមិត្តរួមជាតិ វ៉ាន់ វឿន ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី១ នៅសង្វៀនបាយ័ន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។
អ្វីដែលកាន់តែពិសេស រូបគេបានរកមេដាយពីកីឡាស៊ីហ្គេម២លើកជាប់គ្នាជូនជាតិ។ ប៉ឺត សង្ឃឹម បានឈ្នះមេដាយមាស កីឡាស៊ីហ្គេម ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម បន្ទាប់ពីឈ្នះកីឡាករថៃ Arunno Sivapan នៅវគ្គផ្តាច់ព្រ័ត្រ លើប្រភេទកីឡាឃីកបុកស៊ីង ទម្ងន់៥៧គីឡូក្រាម។
ប៉ឺត សង្ឃឹម បានឈ្នះមេដាយមាស កីឡាស៊ីហ្គេម ជាលើកទី២ បន្ទាប់ពីបានយកឈ្នះកីឡាករវៀតណាម Nguyen Quang Huy នៅវគ្គផ្តាច់ព្រ័ត្រ លើប្រភេទកីឡាឃីកបុកស៊ីង ទម្ងន់៥៧គីឡូក្រាម នៅពេលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងកាលពីឆ្នាំ២០២៣។
សមិទ្ធផលសំខាន់ទាំង៦
- ខ្សែក្រវាត់កម្ពុជា ឆ្នាំ២០២១
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC នៅឆ្នាំ២០២៣
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ Extream Kun Khmer ឆ្នាំ២០២៤
- ទទួលបានរង្វាន់រថយន្តថ្មីសន្លាង ឆ្នាំ២០២៤
- មេដាយមាសស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម
- មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


