ចរាចរណ៍
រថយន្តក្រុងធ្វើដំណើរពីប៉ាគីស្ថាន ទៅអ៊ីរ៉ាក់ ក្រឡាប់នៅអ៊ីរ៉ង់ ស្លាប់មនុស្ស ២៨នាក់
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី២១ខែសីហាឆ្នាំ២០២៤ រថយន្តក្រុងដឹកអ្នកធ្វើធម្មយាត្រា Shia ៥១នាក់ ចេញពីប្រទេសប៉ាគីស្ថាន ឆ្ពោះទៅអ៊ីរ៉ាក់ដើម្បីចូលរួមពិធី Arbaeen បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅកណ្តាលប្រទេសអ៊ីរ៉ង់ ដោយសម្លាប់មនុស្សចំនួន២៨នាក់ ។

ទន្ទឹមនោះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានឲ្យដឹងថា សោកនាដកម្មនេះ បានកើតឡើងកាលពីយប់ថ្ងៃអង្គារក្នុងខេត្ត Yazd ភាគកណ្តាលប្រទេសអ៊ីរ៉ង់ ហើយក្រៅពីអ្នកស្លាប់ ក៏មានមនុស្ស២៣នាក់ផ្សេងទៀត រងរបួសផងដែរ។
នាយកផ្នែកគ្រប់គ្រងវិបត្តិរបស់ប្រទេសអ៊ីរ៉ង់ លោក Ali Malekzadeh ប្រាប់ទៅអ្នកកាសែតថា រថយន្តបានឆាបឆេះនៅមុខប៉ុស្តិត្រួតពិនិត្យ Dehshir-Taft រួចក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់ ខណៈអ្នកបើកបរមិនអាចគ្រប់គ្រងស្ថានការណ៍បានទេ ព្រោះរថយន្តមានល្បឿនលឿនពេក។

សូមបញ្ជាក់ថា អ៊ីរ៉ង់ ស្ថិតក្នុងចំណោមប្រទេសដែលមានកំណត់ត្រាសុវត្ថិភាពចរាចរណ៍មិនល្អនៅលើពិភពលោក ដោយមានមនុស្សស្លាប់ប្រហែល ១៧ ០០០នាក់ក្នុងមួយឆ្នាំៗ។
តួលេខមនុស្សស្លាប់ដ៏ច្រើនបែបនេះ គឺត្រូវបានគេស្តីបន្ទោសទៅលើការមិនគោរពច្បាប់ចរាចរណ៍ យានយន្តគ្មានសុវត្ថិភាព និងសេវាសង្គ្រោះបន្ទាន់មិនគ្រប់គ្រាន់នៅតាមតំបន់ជនបទ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


