កីឡា
Salah អាចនឹងចាកចេញពី Liverpool ដោយគ្មានតម្លៃខ្លួនចុងរដូវកាលនេះ
ខ្សែប្រយុទ្ធ Mohamed Salah វីរបុរសរបស់ Liverpool ត្រូវបានគេរាយការណ៍ថាអាចនឹងចាកចេញពីក្រុមហង្សក្រហមដោយគ្មានតម្លៃខ្លួន ក្រោយការប្រកួតពានរង្វាន់ Premier League រដូវកាលឆ្នាំ២០២៤-២៥។

Salah កំពុងស្ថិតនៅរដូវកាលចុងក្រោយនៃកិច្ចសន្យាជាមួយក្លិប Liverpool។ គិតមកទល់ពេលនេះគ្មានសញ្ញាណាមួយដែលបង្ហាញថា ក្លិបរៀបចំបន្តកុងត្រាថ្មី។ ខ្សែប្រយុទ្ធអេហ្ស៊ីវ័យ៣២ឆ្នាំស្ទើរតែចាកចេញពីក្រុម Liverpool ទៅក្លិបអារ៉ាប៊ីសាអូឌីតកាលពីរដូវក្តៅមុន ប៉ុន្តែរូបគេបានបានសម្រេចចិត្តស្នាក់នៅបន្តទៀត។
នៅពេលលោក Jurgen Klopp អតីតគ្រូបង្វឹកក្រុម Liverpool បានចាកចេញនៅពេលបញ្ចប់ការប្រកួតរដូវកាលមុនដោយមានពាក្យចចាមអារ៉ាមថា Salah អាចនឹងចាកចេញពីក្លិបផងដែរ។ ទោះជាយ៉ាងណា ក្រោយការមកដល់របស់លោក Arne Slot គ្រូបង្វឹកថ្មីគិតថា Salah នៅតែជាសមាជិកសំខាន់ក្នុងក្រុម ប៉ុន្តែក្លិបមិនទាន់បានបង្ហាញពីគម្រោងក្នុងការបន្ដកុងត្រាឲ្យរូបគេ។

នៅថ្ងៃបើកឆាកក្នុងពានរង្វាន់ Premier League ជាមួយ Ipswich Town កាលពីថ្ងៃសៅរ៍ កីឡាករ Salah បង្ហាញទម្រង់លេងយ៉ាងល្អ ក្រោយស៊ុតបញ្ចូលទី១គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចូល១លើក។ ប្រសិនបើហង្សក្រហមបរាជ័យក្នុងការស្វែងរកអ្នកជំនួស Salah នៅរដូវកាលនេះ វានឹងក្លាយជាការសម្រេចចិត្តមិនល្អក្នុងការអនុញ្ញាតឱ្យខ្សែប្រយុទ្ធចាកចេញ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


