ព័ត៌មានជាតិ
សម្ដេចព្រះសង្ឃនាយកស្ដីទី ផ្ដាំមន្ត្រីសង្ឃឱ្យជឿទុកចិត្តលើរដ្ឋាភិបាល ដើម្បីបន្តអភិវឌ្ឍជាតិឱ្យរីកចម្រើន
«សូមព្រះសង្ឃគ្រប់អង្គនិមន្តជឿទុកចិត្ត និងត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តអភិវឌ្ឍប្រទេសរបស់យើងឱ្យបានរីកចម្រើនបន្តទៅមុខទៀត»។ នេះជាថេរដីកាផ្ដាំផ្ញើរបស់សម្ដេចព្រះសង្ឃនាយកស្ដីទី ទៅកាន់មន្ត្រីសង្ឃ ក្នុងឱកាសនិមន្តសំណេះសំណាលជាមួយព្រះមន្រ្តីសង្ឃខេត្តតាកែវ នៅវត្តតុំ។

ក្នុងពិធីសំណេះសំណាល កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទីនៃគណៈមហានិកាយ បានផ្ដាំផ្ញើដល់ព្រះសង្ឃគ្រប់ព្រះអង្គថា រាជរដ្ឋាភិបាលកម្ពុជាតែងតែលើកតម្កើង និងឧបត្ថម្ភព្រះពុទ្ធសាសនា អស់រយៈកាល៤៥ឆ្នាំមកហើយ ដែលសម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនទៀត ជាពុទ្ធសាសនិក បានជួយព្រះពុទ្ធសាសនាតាំងពីមានព្រះសង្ឃតែ៧ព្រះអង្គ មកដល់ ៧០០០០អង្គ។
សម្តេចព្រះពោធិវ័ង្ស មានថេរដីកាបន្តថា សម្ដេចតេជោ និងសម្ដេចធិបតី តែងតែយកចិត្តទុកដាក់ឡើងតម្កើងជាតិ ព្រះពុទ្ធសាសនា និងអង្គព្រះមហាក្សត្រជាដ៏រាប។ ក្នុងន័យនេះ សម្តេចព្រះពោធិវ័ង្ស ចាត់ទុកថា រាជរដ្ឋាភិបាល ប្រៀបដូចជាព្រៃទាំងមូល ឯក្រុមប្រឆាំង ប្រៀបដូចជាឈើមួយដើម។ដូច្នេះ សូមព្រះសង្ឃគ្រប់អង្គនិមន្តជឿទុកចិត្ត និងត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តអភិវឌ្ឍប្រទេសរបស់យើងឱ្យបានរីកចម្រើនបន្តទៅមុខទៀត។

សម្តេចព្រះពោធិវ័ង្ស ក៏បានមានថេរដីការំលឹកដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គប្រកាន់ខ្ជាប់នូវការបដិបត្តិវិន័យតាមសិក្ខាបទទាំង២២៧ របស់ព្រះភិក្ខុសង្ឃ និងក្រើនរំលឹកដល់ព្រះសង្ឃគ្រប់អង្គ ជាពិសេសព្រះមន្រ្តីសង្ឃដែលជាថ្នាក់ដឹកនាំវត្តទាំងអស់ឱ្យយកព្រះទ័យទុកដាក់ចំពោះការពង្រឹងពុទ្ធិកសិក្សាឱ្យបានល្អ ការចូលរួមកិច្ចការមនុស្សធម៌ ព្រះគ្រូចៅអធិការ ត្រូវរៀបចំវត្តឱ្យមានរបៀបរៀបរយ សោភ័ណភាព ជាអាទិ៍។
អមដំណើរសម្តេចព្រះពោធិវ័ង្ស ក្នុងឱកាសនោះដែរ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក មានថេរដីកាថា វត្តអារាមមានការទំនាក់ទំនងជាមួយសង្គមច្រើនណាស់ ហើយវត្តអារាមក៏ជាកន្លែងអប់រំ ដែលបានបណ្ដុះបណ្ដាលធនធានមនុស្ស និងបញ្ញវ័ន្តជាច្រើនដល់សង្គម។ ដូច្នេះ សម្ដេចព្រះពុទ្ធជ័យមុនី ផ្ដាំព្រះសង្ឃគ្រប់អង្គសិក្សារៀនសូត្រធម៌របស់ព្រះសម្មាសម្ពុទ្ធ ហើយប្រតិបត្តធម៌វិន័យតាមសមគួរដល់ធម៌វិន័យ ហើយត្រូវយកធម៌វិន័យទាំងនោះទៅអប់រំដល់ពុទ្ធបរិសទ្ធឱ្យបានល្អ។ សម្ដេចព្រះពុទ្ធជ័យមុនី ក៏បានផ្ដាំដល់ព្រះសង្ឃចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលដោយកុំងាករេ និងកុំធ្វើសកម្មភាពនាំឱ្យមានការលំបាកដល់រាជរដ្ឋាភិបាលកម្ពុជាឡើយ។

ដោយឡែក សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ក៏បានណែនាំដល់ព្រះសង្ឃឱ្យស្វែងយល់អំពីប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលឱ្យបានច្បាស់លាស់ ដើម្បីកាត់បន្ថយការប្រើប្រាស់ខុសគោលដៅដែលនាំឱ្យធ្លាក់ចុះនៅតម្លៃវត្តអារាម តម្លៃព្រះសង្ឃទូទៅ និងតម្លៃព្រះពុទ្ធសាសនាក្នុងសង្គមជាតិ៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


