ព័ត៌មានជាតិ
គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា
លេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយថ្កោលទោសចំពោះមេក្រុមសមាគមទេវ សក្ខី ភគវន្ត ដោយថាក្រុមសមាគមនេះកំពុងតែសាបគ្រោះមនុស្សកម្ពុជាធ្វើឲ្យច្របូករបស់ដល់កិច្ចបដិបត្តិរបស់ពុទ្ធសាសនិកខ្មែរ ដែលធ្លាប់មានសុខដុមនីយកម្មរួមគ្នាជាយូរណាស់មកហើយ។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៧ ខែមករា គណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថាការពន្យល់ព្រះធម៌របស់សមាគមទេវ សក្ខី ភគវន្ត ប្រាសចាកខ្លឹមសារដើមនៃ ព្រះពុទ្ធវចនៈ និងបានព្យាយាមនិយាយបំភាន់កិច្ចបដិបត្តិរបស់ពុទ្ធសាសនិកខ្មែរ ធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ព្រះរតនត្រ័យទាំងបី គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងតម្លៃដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ។

ក្នុងនោះបានបន្ថែមថា៖ «មនោគមវិជ្ជាដែលមេដឹកនាំសមាគមទេវ សក្ខី ភគវន្ត កំពុងតែផ្សព្វផ្សាយសាបព្រោះនាពេលបច្ចុប្បន្ន តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផេក (Facebook Page) ឈ្មោះសមាគមទេវ សក្ខី ភគវន្ត គឺពិតជាបានធ្វើ ឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិរបស់ពុទ្ធសាសនិកខ្មែរ ដែលធ្លាប់មានសុខដុមនីយកម្មរួមគ្នាជាយូរណាស់មកហើយ ក្រោមម្លប់សន្តិភាពដ៏សុខសាន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងលើកស្ទួយ គោរពប្រតិបត្តិ និងយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ជាទីបំផុត»។
ដើម្បីការពារតម្លៃព្រះសង្ឃ និងព្រះពុទ្ធសាសនាខ្មែរដ៏ល្អផូរផង់របស់ជាតិ លេខាធិការដ្ឋានគណៈសង្ឃ នាយក ស្នើសុំក្រសួងធម្មការនិងសាសនា រួមជាមួយគណៈសង្ឃទាំងពីរគណៈ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលរូបនេះ និងសមាគមទេវ សក្ខី ភគវន្ត ឱ្យម៉ឺងម៉ាត់បំផុត។

ប្រតិកម្មពីគណៈសង្ឃជាបន្តបន្ទាប់លើសមាគមទេវ សក្ខី ភគវន្ត គឺបន្ទាប់ពីប្រធានសមាគមនេះដែលតាំងខ្លួនជាសាស្តាបាននិយាយបរិហាព្រះសង្ឃបួសធ្វើឲ្យក្លាយជាបន្ទុករបស់ពលរដ្ឋ និងហៅព្រះត្រៃបិដកថាជាបិដកមិនគ្រប់ទឹកផងដែរ។ បន្ថែមលើនេះក្រៅពីមិនសុំទោស បុគ្គលដែលជាប្រធានសមាគមខាងលើក៏បានហៅអ្នករិះគន់ការលើកឡើងរបស់ខ្លួនថាជា មនុស្សល្ងង់ និងអគតិ ហើយឱ្យទៅស្ដាប់ការការនិយាយរបស់ខ្លួនឡើងវិញថែមទៀត។
ទោះជាយ៉ាងណាក្រសួងធម្មការបានលើកឡើងថាកំពុងពិនិត្យលើករណីនេះហើយ៕
អត្ថបទដោយ៖ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


