ព័ត៌មានអន្ដរជាតិ
WHO មានវិធីបញ្ឈប់ជំងឺ mpox
ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានបញ្ជាក់យ៉ាងច្បាស់ថា ការផ្ទុះជំងឺ mpox នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសជិតខាងនោះ ពិតជាអាចគ្រប់គ្រងនិងបញ្ឈប់បាន ប៉ុន្តែវិធីដើម្បីដោះស្រាយការរីករាលដាលនៃជំងឺនេះ គឺយើងត្រូវការថវិកាប្រមាណ ១៣៥លានដុល្លារ ហើយក៏ទាមទារឲ្យប្រទេសនានាដាក់ចេញផែនការធ្វើសកម្មភាពគ្រប់ជ្រុងជ្រោយ និងសហការគ្នាផងដែរ។

ដោយប្រកាសចាប់ផ្តើមកាលពីថ្ងៃចន្ទទី២៦ខែសីហាឆ្នាំ២០២៤, ផែនការត្រៀមខ្លួននិងឆ្លើយតបជាយុទ្ធសាស្រ្តរបស់ WHO នឹងដំណើរការចាប់ពីខែកញ្ញាឆ្នាំ២០២៤ ដល់ខែកុម្ភៈឆ្នាំ២០២៥។
ឆាប់ៗនេះ WHO ក៏នឹងធ្វើការអំពាវនាវសុំហិរញ្ញប្បទានសម្រាប់ការឆ្លើយតបជាសកលផងដែរ ហើយគ្រោងការណ៍នេះ នឹងត្រូវបានអនុវត្តជាមួយដៃគូនានា រួមទាំងអង្គការឃ្លាំមើលសុខភាពសាធារណៈរបស់សហភាពអាហ្រ្វិកផងដែរ។ លើសពីនេះ WHO នឹងបញ្ចេញទឹកប្រាក់ប្រហែល១.៥លានដុល្លារអាមេរិក ពីមូលនិធិបម្រុងគ្រាអាសន្នរបស់ខ្លួន។

សូមបញ្ជាក់ជាថ្មី WHO កាលពីថ្ងៃទី១៤ខែសីហា បានប្រកាសថា mpox គឺជាភាពអាសន្នសុខភាពពិភពលោកដែលត្រូវព្រួយបារម្ភ និងអំពាវនាវឲ្យប្រទេសនានា ចាត់វិធានការដោះស្រាយជាបន្ទាន់។
មេរោគដែលមានឈ្មោះដើមថា Monkeypox គឺជាជំងឺរាតត្បាតនៅទ្វីបអាហ្រ្វិក ហើយមួយរយៈចុងក្រោយ ពូជថ្មីរបស់វាគឺ Clade 1b ត្រូវបានគេដឹងថា កាចសាហាវជាងពូជដើម Clade 2 ទៅទៀត។ Clade 1B បានផ្ទុះឡើងដំបូងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយឆ្លងរាលដាលក្នុងទ្វីបអាហ្វ្រិកបណ្តាលឲ្យមានមនុស្សស្លាប់រាប់សិបនាក់រួចទៅហើយ។

យ៉ាងណា នាយក WHO ប្រចាំតំបន់អឺរ៉ុបនិយាយថា Mpox មិនមែនជា កូវីដថ្មីទេ ហើយហានិភ័យចំពោះប្រជាជនទូទៅនៅមានកម្រិតទាប ដូច្នេះកុំទាន់ស្លន់ស្លោ។
សម្រាប់រោគសញ្ញា, ជំងឺ mpox បណ្តាលឲ្យកើតកន្ទួលលើស្បែកឈានដល់ពងបែក ឬដំបៅនៅគ្រប់ទីកន្លែងលើរាងកាយ រួមទាំងប្រដាប់ភេទផងដែរ។ រោគសញ្ញាផ្សេងទៀតមានដូចជាគ្រុនក្តៅ ឈឺក្បាល ឈឺខ្នង ឈឺសាច់ដុំ ឈឺសន្លាក់ ឡើងកូនកណ្តុរ ញ័រញាក់ និងអស់កម្លាំង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជំងឺ mpox ពូជកាចសាហាវ កំពុងធ្វើឲ្យពិភពលោក ព្រួយបារម្ភខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


