ព័ត៌មានជាតិ
ARDB នឹងសហការជាមួយក្រសួងពាណិជ្ជកម្មដើម្បីបង្កើនលទ្ធភាពហិរញ្ញវត្ថុដល់កសិករខ្នាតតូច
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក កៅ ថាច បានលើកឡើងថា ធនាគារលោកនឹងចុះអនុស្សរណយោគយល់គ្នា (MoU) ជាមួយក្រសួងពាណិជ្ជកម្មដើម្បីចូលរួមចំណែកគាំទ្រដល់គម្រោងគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច (AIMS)របស់ក្រសួងក្នុងជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់កសិករខ្នាតតូចដើម្បីយកទៅពង្រីការដាំដុះនិងការចិញ្ចឹងសត្វ។

ថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃទី៣០ខែសីហា លោក កៅ ថាច ថា លោកបានដឹកនាំសហការីកាលពីថ្ងៃទី២៩ខែសីហា ពិភាក្សាការងារជាមួយលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លើការធ្វើសន្ទស្សន៍ថ្លៃទំនិញ ការងារប្រតិបត្តិការដែលមានកិច្ចធានា ការសហការក្នុងការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច និងកិច្ចសហប្រតិបត្តិការដទៃទៀត។
លោកបានថ្លែងថា ៖«តាមរយៈកិច្ចប្រជុំជាមួយក្រសួងពាណិជ្ជកម្មដើម្បីយើងចុះអនុស្សរណនៃការយោគយល់គ្នាក្នុងការសហប្រតិបត្តិការក្នុងដែលសកម្មជាច្រើន»។

«អ្វីដែលជាកិច្ចសហប្រតិបត្តិការធំជាមួយក្រសួងពាណិជ្ជកម្មនោះគឺទៅលើគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច (AIMS) បន្ទាប់មកយើងនឹងពិនិត្យមើលទៅលើការប្រើប្រាស់ប្រតិបត្តិការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មយើងជាមួយក្រសួងពាណិជ្ជកម្មផងដែរ ដោយសារតែយើងមានប្រតិបត្តិការឌីជីថលនិងអន្តរធនាគារតាមរយៈប្រព័ន្ធបាគងផងដែរ សំដៅធ្វើយ៉ាងណាសជួយដល់កសិករខ្នាតតូចកាន់តែមានលទ្ធភាពបន្ថែមក្នុងទទួលបាននូវហិរញ្ញប្បទាននិងសេវានានារបស់ធនាគារយើង»។ នេះបើយោងតាមការបញ្ជាក់របស់លោក កៅ ថាច។
គិតមកដល់ដំណាច់ឆមាសទី១ឆ្នាំ២០២៤នេះ ARDB បានផ្តល់ឥណទានប្រមាណជា៤៤០លានដុល្លារទៅលើវិស័យកសិកម្មទាំងមូលដែលក្នុងនោះរួមមានការដាំដុះ ការចិញ្ចឹម ការកែច្នៃជាដើម ។
លោកកៅ ថាចក៏បានថ្លែងបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗធនាគារក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសាជីវកម្មធានារឥណទានដោយសារតែអ្នកផលិតខ្លះពុំមានទ្រព្យគ្រប់គ្រាន់ដើម្បីដាក់បញ្ចាំក្នុងការទទួលបានឥណទាន។

ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ កសិផលប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ ប្រទេសទូទាំងពិភពលោក។
៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា៖ – ប្រទេសចិនរួមមាន ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន។ ចំណែកឯការនាំចេញទៅប្រទេសរៀតណាមរួមមាន ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់។ ប្រទេសថៃរួមមាន ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


