ជីវិតកម្សាន្ដ
អំពើល្អមិនសាបសូន្យ ! នេនទុំ ត្រូវបុរសម្នាក់សរសើរទង្វើមនុស្សធម៌ជួយមនុស្សកម្សត់ទុរគត
តារាចម្រៀងរ៉េប នេនទុំ មួយរយៈចុងនេះត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា លោកតែងតែបង្ហាញសកម្មភាពសប្បុរសធម៌ជួយដល់អ្នកខ្វះខាត ជនពិការច្រៀងនៅតាមភ្លើងស្តុប ព្រមទាំងអ្នកសិល្បៈចាស់ជរាជួបការលំបាកជាដើម។

ទង្វើមនុស្សធម៌របស់ នេនទុំ កន្លងមកតែងទទួលបានការគាំទ្រ និងស្ងើចសរសើរពីសំណាក់មជ្ឈដ្ឋានមហាជនមួយចំនួន ប៉ុន្តែទោះបីយ៉ាងណា លោកក៏គេចមិនផុតពីការរិះគន់ផងដែរពីអ្នកគាំទ្រផ្សេងទៀតជុំវិញការងារសិល្បៈ និងសកម្មភាពមួយចំនួនរបស់លោកទាំងជីវិតឯកជនខាងក្រៅ និងវិស័យសិល្បៈ។
ដោយឡែកផ្ទុយពីចំណុចអវិជ្ជមាន តារារ៉េប នេនទុំ ក៏ត្រូវបានអ្នកគាំទ្រម្នាក់ទម្លាយការលើកទឹកចិត្ត និងសរសើរជុំវិញទង្វើមនុស្សធម៌កន្លងមកផងដែរ។ នៅលើគណនីហ្វេសប៊ុកឈ្មោះ Bong non បានលើកឡើងពីគុណសម្បត្តិ នេនទុំ ថា លោកពិតជាច្រៀងបានពីរោះណាស់។

អ្នកគាំទ្ររូបនេះ បាននិយាយទៀតថា រាល់អំពើល្អរបស់លោកគឺជាទង្វើមនុស្សធម៌ដែលលោកបានធ្វើវាកន្លងមកចំពោះមនុស្សកម្សត់ទុរគតអត់ឃ្លានមួយចំនួនហេតុតែនិស្ស័យរបស់អ្នកល្អទើបអ្នកយល់អារម្មណ៍ពួកគាត់។
បន្ថែមពីនេះម្ចាស់គណនីខាងលើបានលើកឡើងដែរថា មានតែអ្នកធ្លាប់ឆ្លងកាត់ទើបយល់អារម្មណ៍ពួកគាត់យ៉ាងណា សម្រាប់អ្នកដែលមិនធ្លាប់ជួបបញ្ហាលំបាកអត់ឃ្លានពួកគាត់មិនសូវយល់ភាពក្រខ្សត់ឡើយ សូមឲ្យវត្ថុស័ក្តិសិទ្ធិមាននៅក្នុងលោកជួយឲ្យសម្រេចបំណងដល់លោក(នេនទុំ)នៅក្នុងថ្ងៃអនាគតតាមសេចក្ដីប្រាថ្នារបស់អ្នកចុះ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


