ព័ត៌មានជាតិ
ប ស ស បានពង្រីកវិសាលភាពមូលដ្ឋានសុខាភិបាលជាដៃគូជាង ១៥០០ ទូទាំងប្រទេស
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នេះបានលើកឡើងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានពង្រីកវិសាលភាពផ្នែកថែទាំសុខភាពជាមួយមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ខ្លួនបានចំនួន ១៥៧៣ នៅទូទាំង២៥ រាជធានី-ខេត្ត សម្រាប់រង់ចាំបម្រើសេវាថែទាំសុខភាព និងព្យាបាលដល់សមាជិក ប.ស.ស.។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា មូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ ប.ស.ស. ទាំងនេះបានដាក់ពង្រាយមន្រ្តី និងបុគ្គលិកសុខាភិបាលសរុបចំនួនជាង ៤៦ ០០០នាក់នៅទូទាំងប្រទេស ដើម្បីរង់ចាំបម្រើសេវាកម្មជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងរហ័ស។
លោករដ្ឋលេខាធិការបន្ថែមថា ត្រឹមខែសីហា ឆ្នាំ២០២៤ ប.ស.ស. ទទួលបានសមាជិករហូតទៅដល់ជាង ២,៤៧ លាននាក់ ក្នុងនោះមានប្រជាពលរដ្ឋដែលជាសមាជិកបានប្រើប្រាស់សេវា ប.ស.ស. នៅតាមមន្ទីរពេទ្យដៃគូបានជាង ៧,១លានករណី គិតត្រឹមរយៈពេលមួយឆ្នាំ ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក៏បានពង្រីកស្នាក់ការកណ្តាល និងសាខារបស់ខ្លួនបានចំនួន ៣៦ទីតាំងហើយនៅទូទាំងប្រទេសសម្រាប់ប្រតិបត្តិការងារ និងបម្រើសេវាកម្មផ្តល់ជូនដល់សាធារណជនផងដែរ។ ការពង្រីកវិសាលភាពរបស់ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ជាគោលនយោបាយពង្រីកវិសាលភាពសេវា ប.ស.ស. ទៅកាន់តែជិតមូលដ្ឋានប្រជាពលរដ្ឋនៅទូទាំងប្រទេស។ វឌ្ឍនភាពនៃកិច្ចការងារទាំងនេះបង្ហាញអំពីការជឿទុកចិត្តរបស់ពលរដ្ឋមកលើសេវាកម្ម ប.ស.ស. ជាពិសេសបង្ហាញពីការជឿទុកចិត្តចំពោះរាជរដ្ឋាភិបាល ដែលគិតគូរយកចិត្តទុកដាក់លើសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយចំណាយលើថ្លៃសេវាថែទាំសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។

ទន្ទឹមនេះ លោករដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋ សាធារណជនទាំងអស់សូមធ្វើការចុះឈ្មោះជាសមាជិករបស់ ប.ស.ស. ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងមូលដ្ឋានសុខាភិបាលឯកជនដែលជាដៃគូរបស់ ប.ស.ស.។
សម្រាប់សាធារណជនមានចម្ងល់ ឬចង់សាកសួរព័ត៌មានអំពីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) សូមទាក់ទងតាមរយៈបណ្តាញទូរសព្ទ Hotline ឥតគិតថ្លៃ ១២៨៦ និង១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


