ជីវិតកម្សាន្ដ
ជូរី ល្អហួស ប្រកាសចែកសៀវភៅ ២មុឺនក្បាល និងសំភារ:ផ្សេងៗដល់សិស្សខ្វះខាតតាមបណ្តាខេត្ត
ស្របពេលដែលអាជីពសិល្ប:កាន់តែមានសន្ទុះគាំទ្រច្រើន ម្ចាស់មកុដ Miss Preteen Junior Idol World 2024 យុវតី ជូរី ល្អហួស បានប្រកាសឆន្ទ: និងគោលបំណងចុះចែកសៀវភៅសរសេរចំនួន ២មុឺនក្បាលព្រមទាំងសំភារ:ផ្សេងៗដល់សិស្សានុសិស្ស នៅតាមបណ្តាលខេត្តនានាដែលជួបការខ្វះខាត។

តាមរយៈសំណេរពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅរសៀលថ្ងៃទី១២ កញ្ញានេះ ជូរី ល្អហួស បានប្រកាសពីគោលបំណងរបស់ខ្លួនថា “នាងខ្ញុំនឹងពាំនាំនូវសៀវភៅ « ឆាយហាក់ »ចំនួន២មុឺនក្បាលដែលមានរូបនាងខ្ញុំនៅលើគម្របសៀវភៅ និ ងសំភារ:ផ្សេងៗទៀត ចែកជូនទៅដល់សិស្សដែលខ្វះខាតនូវសំភារ:សិក្សានៅតាមបណ្តាលខេត្ត និងស្រុកនានាក្នុងពេកឆាប់ៗខាងមុខនេះ”។
តាមរយ:គោលបំណងនេះ គឺជាការចូលរួមចែករំលែកនូវក្តីស្រលាញ់ក៏ដូចជាការលើទឹកចិត្តដល់សាលា ពិសេសសិស្សានុសិស្សដែលមានការខ្វះខាតមួយចំនួន នៅតាមបណ្តាខេត្ត/ស្រុកនានា ហើយសកម្មភាពសប្បុរសធម៌នេះ ក៏ទទួលបានការលើកទឹកចិត្តនិងកោតសរសើរផងដែរពីសំណាក់មហាជន។

ម្ចាស់មកុដ Miss Preteen Junior Idol World 2024 រូបនេះ បានបញ្ជាក់បន្ថែមថា សកម្មភាពនេះគឺដោយមានការចូលរួមចំណែកពីឆាយហាក់ ដើម្បីផ្តល់ជូនសៀវភៅសរសេរ ទៅដល់សាលាណាខ្លះដែលខ្វះខាត។ តួយ៉ាង គេមិនទាន់ដឹងទេថា គោលដៅដំបូងរបស់តារាកំពូលសម្រស់នេះ នឹងជ្រើសរើសយកសាលាក្នុងខេត្តណាមុនគេឡើយ។
លើសពីសកម្មភាពសប្បុរសធម៌កន្លងមក ល្អហួស តែងតែបង្ហាញសកម្មភាពជាបន្តបន្ទាប់ក្នុងការចូលរួមលើស្ទួយផ្សព្វផ្សាយពី វប្បធម៌ អរិយធម៌ និងសិល្ប:របស់ខ្មែរ ទៅកាន់ពិភពលោកតាមរយៈសកម្មភាពផ្សេងៗ។ ភាពលេចធ្លោរបស់ ល្អហួស បានធ្វើឲ្យទស្សនិកជនគាំទ្រ និងកោតសរសើរចំពោះឆន្ទ:របស់បវរកញ្ញាយុវតីរូបនេះផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


