ព័ត៌មានអន្ដរជាតិ
បុគ្គលិកកាកបាទក្រហម៣នាក់ស្លាប់នៅអ៊ុយក្រែនក្នុងការវាយប្រហាររបស់រុស្ស៊ី
ការវាយប្រហាររបស់រុស្ស៊ីលើរថយន្តកាកបាទក្រហមនៅភាគខាងកើតអ៊ុយក្រែនបានសម្លាប់បុគ្គលិក៣នាក់ដែលពួកគេកំពុងតែស្ថិតក្នុងប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ព័ត៌មាន AP នៅថ្ងៃទី១៣ខែកញ្ញានេះ។

លោកប្រធាធិបតីអ៊ុយក្រែន Zelenskyy បាននិយាយថា៖«ថ្ងៃនេះអ្នកឃ្លានពានបានវាយប្រហារលើយានជំនិះរបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែលបេសកកម្មមនុស្សធម៌នៅក្នុងតំបន់ Donetsk»។
ICRC បានបញ្ជាក់ថា បុគ្គលិករបស់ខ្លួនបីនាក់ត្រូវបានសម្លាប់ ក្នុងការបាញ់ផ្លោងដែលបានវាយប្រហារទីតាំងចែកចាយជំនួយដល់កងទ័ពដែលបានគ្រោងទុកនៅក្នុងតំបន់ តែមិនបានបញ្ជាក់ថានរណាជាអ្នកនៅពីក្រោយការបាញ់ផ្លោងនោះទេ។
ប្រធាន ICRC លោកស្រី Mirjana Spoljaric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំថ្កោលទោសយ៉ាងពេញទំហឹងលើការវាយប្រហារលើបុគ្គលិកកាកបាទក្រហម» ។អ្នកស្រីបានបន្ថែមថា៖ «វាជារឿងមិននឹកស្មានដល់ដែលការបាញ់ផ្លោងនឹងប៉ះពាល់ដល់កន្លែងចែកចាយជំនួយ»។
ការវាយប្រហារនេះបានកើតឡើងនៅក្នុងភូមិ Virolyubivka ចម្ងាយរាប់សិបគីឡូម៉ែត្រពីកន្លែងកងទ័ពក្នុងទីក្រុង Donetsk ។ ICRC បាននិយាយថា ក្រុមរបស់ខ្លួនបាននិងកំពុងរៀបចំចែកចាយដុំអុស និងធ្យូងដល់គ្រួសារដែលងាយរងគ្រោះ ដើម្បីជួយពួកគេរៀបចំសម្រាប់រដូវរងា ខណៈពេលនោះរថយន្តរបស់ពួកគេត្រូវបានរងការវាយប្រហារ។ ក្នុងនោះបុគ្គលិកពីរនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារនេះ ខណៈការចែកចាយជំនួយមិនទាន់បានចាប់ផ្តើមទេ និងគ្មានអ្នកស្រុកណាម្នាក់ត្រូវបានប៉ះពាល់ដោយការផ្ទុះនេះទេ។
ICRC មិនបានផ្តល់ព័ត៌មានលម្អិតអំពីបុគ្គលិកដែលត្រូវបានសម្លាប់នោះទេ ប៉ុន្តែស្នងការសភាអ៊ុយក្រែនទទួលបន្ទុកសិទ្ធិមនុស្ស លោក Dmytro Lubinets បាននិយាយថា ពួកគេជាពលរដ្ឋអ៊ុយក្រែន។ ជាមួយគ្នានេះមិនមានការអត្ថាធិប្បាយភ្លាមៗពីរុស្ស៊ីទេ ដែលជាទម្លាប់រុស្ស៊ីវាយប្រហារតែគោលដៅយោធាប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការស្លាប់របស់បុគ្គលិក ICRC បីនាក់នេះបានកើតឡើង ចំពេលមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកផ្ដល់មនុស្សធម៌ដែលត្រូវបានសម្លាប់នៅជុំវិញពិភពលោកក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ យោងតាមបេសកកម្មមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំនៅអ៊ុយក្រែនបាននិយាយថា បុគ្គលិក ៥០ នាក់ត្រូវបានសម្លាប់ឬរងរបួសនៅក្នុងប្រទេសអ៊ុយក្រែនក្នុងឆ្នាំ ២០២៣ រួមទាំង១១នាក់បានស្លាប់នៅក្នុងជួរកាតព្វកិច្ច។
ជាមួយគ្នានេះICRC បានអំពាវនាវជាបន្ទាន់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា៖ «ត្រូវតែការគោរពច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងការប្រុងប្រយ័ត្នគ្រប់បែបយ៉ាងដែលអាចធ្វើទៅបាន ដើម្បីធានាថាអ្នកដែលចូលរួមក្នុងសកម្មភាពមនុស្សធម៌មិនត្រូវបានកំណត់គោលដៅ »៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


