ព័ត៌មានអន្ដរជាតិ
ខេត្តភាគឦសាន ថៃ ចំនួន៥ ប្រឈមគ្រោះថ្នាក់ ព្រោះទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់
ស្របពេលទឹកទន្លេមេគង្គហក់ឡើងខ្ពស់គួរឲ្យបារម្ភ ប្រទេសថៃ បានព្រមានឲ្យខេត្តចំនួន៥នៅភាគឦសានដូចជា Bung Kan, Nakhon Phanom, Mukdahan, Amnart Charoen និង Ubon Ratchathani ត្រូវប្រុងប្រៀបខ្លួន ខណៈហានិភ័យគ្រោះទឹកជំនន់ កាន់តែមានកម្រិតខ្ពស់។

ត្បិតមិនទាន់ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយអាជីវកម្មខ្លះក៏ផ្អាកដំណើរការក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ន តំបន់មួយចំនូនក្នុងខេត្តទាំងនោះ ត្រូវទឹកជន់លិចរួចទៅហើយ។
ជាមួយនឹងការព្រមាននេះ ការិយាល័យធនធានទឹកជាតិ ក៏ជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តទាំងនោះត្រូវត្រៀមលក្ខណៈនិងតាមដានព័ត៌មាន ឲ្យជាប់លាប់ផងដែរ។

ស្របពេលជាមួយគ្នានោះ នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ព្រោះតែព្យុះមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី បក់លើសមុទ្រអានដាម៉ែន ឈូងសមុទ្រថៃ និង សម្ពាធទាបនៅបន្តគ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង។
ងាកទៅមើលខេត្តភូកេតឯណោះ កាលពីថ្ងៃចន្ទទី១៦ខែកញ្ញាឆ្នាំ២០២៤ មានភ្លៀងធ្លាក់ខ្លាំងណាស់ ជាហេតុជំរុញឲ្យមានការព្រមានអំពីហានិភ័យគ្រោះទឹកជំនន់ បំណាក់ដី និងបាក់ថ្មភ្នំថែមទៀត។
តាមការចុះផ្សាយរបស់ Thai PBS, ផ្លូវមួយចំនួននៅភូកេត ត្រូវទឹកជន់លិច ចំណែកនៅសហគមន៍ Ban Kata ឯណោះ អាជ្ញាធរបានជូនដំណឹងឲ្យប្រុងប្រយ័ត្នព្រោះថា ទឹកហូរខ្លាំងចុះពីលើភ្នំ Nak Kerd បានធ្វើឲ្យបាក់ថ្ម មកក្រោម។

មិនមែនតែថៃទេ សូម្បីប្រទេសវៀតណាម ក៏នឹងត្រូវប្រឈមជាមួយភ្លៀងធ្លាក់ខ្លាំងផងដែរនៅចុងសប្តាហ៍នេះ រីឯហ្វីលីពីនឯណោះ ក៏កំពុងត្រៀមខ្លួនទប់ទល់ជាមួយព្យុះដូចគ្នា។
សូមបញ្ជាក់ថា រដូវទឹកជំនន់ឆ្នាំនេះ ហាក់កាចសាហាវខ្លាំង ដោយគិតចាប់តាំងពីពាក់កណ្តាលខែសីហាមក គ្រោះធម្មជាតិបានឆក់យកជីវិតមនុស្សចំនួន២២នាក់ហើយ នៅក្នុងប្រទេសថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភូកេត ប្រឈមបាក់ថ្មភ្នំនិងគ្រោះទឹកជំនន់ ដោយសារភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


