Connect with us

ព័ត៌មានអន្ដរជាតិ

ភូកេត ប្រឈមបាក់ថ្មភ្នំនិងគ្រោះទឹកជំនន់ ដោយសារភ្លៀងធ្លាក់ខ្លាំង

បានផុស

នៅ

នៅខេត្តភូកេតប្រទេសថៃ កាលពីថ្ងៃចន្ទទី១៦ខែកញ្ញាឆ្នាំ២០២៤ មានភ្លៀងធ្លាក់ខ្លាំងណាស់ ​ជាហេតុជំរុញឲ្យមានការព្រមានអំពីហានិភ័យគ្រោះទឹកជំនន់ បំណាក់ដី និងបាក់ថ្មភ្នំថែមទៀត។

(រូបថត៖ Khao Phuket)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Thai PBS, ផ្លូវមួយចំនួននៅភូកេត ត្រូវទឹកជន់លិច ចំណែកនៅសហគមន៍ Ban Kata ឯណោះ អាជ្ញាធរបានជូនដំណឹងឲ្យប្រុងប្រយ័ត្នព្រោះថា ទឹកហូរខ្លាំងចុះពីលើភ្នំ Nak Kerd បានធ្វើឲ្យបាក់ថ្ម មកក្រោម។

បំណាក់ថ្មគឺជាអ្វីដែលមន្ត្រីកំពុងព្រួយបារម្ភព្រោះថា ហេតុការណ៍បែបនេះធ្លាប់កើតឡើងម្តងមកហើយកាលពីប៉ុន្មានថ្ងៃមុន ហើយបូករួមថែមការបាក់ដីភក់, មនុស្សចំនួន១៣នាក់នៅ Ban Kata ត្រូវបាត់បង់ជីវិត ខណៈ១៩នាក់ទៀត រងរបួស។

(រូបថត៖ ASEAN NOW)

ស្របពេលជាមួយគ្នានេះដែរ មន្ទីរឧតុនិយមខេត្ត បានចេញការព្យាករថា ភ្លៀងធ្លាក់ នឹងឈានដល់កម្រិតខ្ពស់បំផុតនៅថ្ងៃសុក្រនិងសៅរ៍ចុងសប្តាហ៍នេះ ដូច្នេះ សូមប្រជាជនត្រៀមខ្លួន។

មិនមែនតែភូកេតទេ សូម្បីខេត្ត Krabi ដែលនៅជិតគ្នានោះ ក៏មានផ្ទាំងថ្មធំ ធ្លាក់ពីលើភ្នំដែរ នាំឲ្យមានក្តីបារម្ភថា អាចមានហេតុការណ៍អាក្រក់កើតឡើងជាបន្តទៀត។

(រូបថត៖ Phuket​ News)

រីឯនៅខេត្ត​ Satun, តំបន់ Khuan Don, Khuan Kalong, La-ngu, Tha Phae, Manang និង Thung Wa គឺសុទ្ធតែត្រូវទឹក​ជន់​លិច។

គ្រោះធម្មជាតិទាំងនេះ គឺបណ្តាលមកពីព្យុះ យ៉ាកជី ហើយត្បិតតែវាធ្វើដំណើរទៅផុតហើយក៏ពិតមែន ប៉ុន្តែចំណាយព្យុះនេះ នៅតែបន្តបំផ្លិចបំផ្លាញតំបន់មួយចំនួននៅអាស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ភូកេត លិចលង់ដូចទន្លេ ក្រោយភ្លៀងធ្លាក់ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម