ជីវិតកម្សាន្ដ
ប្រតិភូ Gumball 3000 ដក់ចិត្តជាមួយនឹងការស្វាគមន៍របស់កម្ពុជា ហើយសន្យាថា “នឹងមិនភ្លេចកម្ពុជាឡើយ”
មុនចាកចេញពីទឹកដីកម្ពុជា ប្រតិភូ Gumball 3000 បានបង្ហាញនូវរូបភាពជាច្រើនពីសកម្មភាពផ្សេងៗ ក្នុងព្រឹត្តិការណ៍ខួប ២៥ឆ្នាំរបស់ខ្លួន ផ្សារភ្ជាប់ជាមួយពាក្យពេចន៍កោតសរសើរ និងអរគុណកម្ពុជា ដែលធ្វើឱ្យក្រុមខ្លួនមានពេលវេលាដ៏រំភើបមិនធ្លាប់មាន និងមិនអាចបំភ្លេចបាន។


តាមរយៈហ្វេសប៊ុកផេកផ្លូវការ Gumball 3000 ទិដ្ឋភាពជាច្រើនដែលបង្អួតពីកម្ពុជា បានបង្ហាញជាបន្តបន្ទាប់ទៅកាន់ពិភពលោក ភ្ជាប់ជាមួយនឹងសំណេររៀបរាប់ពីអារម្មណ៍រីករាយ ដែលបានមកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជា និងទទួលបានការស្វាគមន៍ដ៏កក់ក្តៅ ទាំងពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននានា និងពលរដ្ឋកម្ពុជា។
ប្រភពដដែលបញ្ជាក់ថា អ្វីដែលអស្ចារ្យបំផុតសម្រាប់ក្រុមប្រតិភូ Gumball 3000 គឺពិធីស្វាគមន៍អាហារល្ងាចដោយមានបង្ហាញនូវផ្ទាំងទស្សនីយភាពសិល្បៈបុរាណខ្មែរ មុខប្រាសាទបាយ័ន និងជារាត្រីដែលមិនអាចបំភ្លេចបាន សម្រាប់ក្រុមរបស់ខ្លួន។ គួរជម្រាបដែរថា ក្នុងការចូលរួមទស្សនាការសម្តែងសិល្បៈបុរាណខ្មែរនេះ ក្រុមប្រតិភូ Gumball 3000 ក៏បានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរផងដែរ។


ក្រៅពីភាពភ្ញាក់ផ្អើលនេះ ក្រុមប្រតិភូ Gumball 3000 ក៏បានធ្វើរឿងដ៏អស្ចារ្យជាមួយកម្ពុជា គឺការបំបែកកំណត់ត្រា «ការតាំងបង្ហាញរថយន្តទំនើបច្រើនបំផុតលើពិភពលោក» មុននឹងបន្តដំណើរទៅប្រទេសក្នុងតំបន់អាសុីបន្ទាប់ទៀត ជាមួយនឹងក្តីសង្ឃឹមថា “នឹងអាចធ្វើបាន” ខណៈគណៈកម្មការ Guinness World Record បានរាប់ចំនួនរថយន្តប្រណិតទាំងនោះរួចទៅហើយ។
ដោយឡែក ភាពភ្ញាក់ផ្អើលចុងក្រោយដែលប្រតិភូ Gumball 3000 ទទួលបានពីកម្ពុជា មុននឹងចាកចេញបន្តដំណើរទៅកាន់ប្រទេសថៃ គឺការការពារយ៉៉ាងល្អពីសំណាក់កងកម្លាំងមានសមត្ថកិច្ចកម្ពុជា ដោយបានសម្រួលការធ្វើដំណើររបស់ក្រុមប្រតិភូ រហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងពលរដ្ឋយ៉ាងច្រើនកុះករអមសងខាងផ្លូវស្វាគមន៍ ទន្ទឹមនឹងការជូនដំណើរក្រុមប្រតិភូ។



គួររម្លឹកថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ប្រមូលផ្ដុំទៅដោយរថយន្ត Supercar និងកំពូលរថយន្តប្រណិតៗ ពីសំណាក់ជនមានឥទ្ធិពល ធុរជន កីឡាករ និងកំពូលតារាលំដាប់ពិភពលោក មកជួបជុំគ្នានៅកម្ពុជា។ ព្រឹត្តិការណ៍នេះ មិនត្រឹមជាការជួបជុំរថយន្តប្រណិតប៉ុណ្ណោះទេ គឺបានជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា និងស្វែងរកថវិកាពីសប្បុរសជន ជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ ក្នុងនោះ ឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន ជីបម៉ុង បានចាយថវិកាផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកលើកស្ទួយមុខមាត់ប្រទេសជាតិ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


