ព័ត៌មានជាតិ
ព្រឹត្តិការណ៍ Gumball 3000 រៃអង្គាសថវិកាបានជិតកន្លះលានដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ នេះ អញ្ជើញចូលរួមពិធីប្រគល់-ទទួល ថវិកា
សប្បុរសជនដែលបរិច្ចាគចំនួន ៤៥ ម៉ឺនដុល្លារ តាមរយ:ក្រុមហ៊ុនជីបម៉ុងគ្រុប ដើម្បីផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរ ដោយទទួលបានពីការចូលរួមនៃព្រឹត្តិការណ៍ Gumball 3000 កន្លងមក។

ព្រឹត្តិការណ៍ Gumball 3000 Rally បានប្រព្រឹត្តទៅនៅកម្ពុជារយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានកំពូលតារាលំដាប់ពិភពលោក ធុរជន ក្រុមកីឡាករល្បីៗ និងYoutuber អន្តរជាតិ មកពី
៤០ប្រទេស ចូលរួមដឹកនាំដោយលោក Maximillion Cooper នាយកប្រតិបត្តិ និងជាស្ថាបនិក Gumball 3000 ផ្ទាល់។
ជាលើកដំបូងហើយសម្រាប់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ ដែលមិនត្រឹមជាព្រឹត្តិការណ៍ជួបជុំក្បួន រថយន្តអន្តរជាតិ Gumball 3000 Rally លើកទី២៥ ប៉ុណ្ណោះទេ តែធ្វើឡើងក្នុងគោលដៅធំ ៤ គឺដើម្បីផ្សព្វផ្សាយ វិស័យទេសចរណ៍នៅកម្ពុជា; ជាយុទ្ធនាការសប្បុរសធម៌ ដើម្បីរៃអង្គាសថវិកាជួយដល់ មន្ទីរពេទ្យកុមារអង្គរ; បើកឱកាស ឱ្យវិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុកបានជួបគ្នា។


គួររំឭកថា ព្រឹត្តិការណ៍ Gumball 3000 Rally ជាការរៀបចំដោយឧកញ៉ា លាង ពៅ អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង សហការជាមួយក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធនានា ជាអ្នករ៉ាប់រងទាំងស្រុង ដោយមិនប្រើប្រាស់ថវិកាដែលសប្បុរសជនបរិច្ចាគ ទៅកាន់មន្ទីរពេទ្យកុមារអង្គរឡើយ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


