អត្ថាធិប្បាយ
បទអត្ថាធិប្បាយ៖ ហេតុអ្វីបានជាគេមើលឃើញថា ការគន់គូរហាក់ដូចជាត្រឹមត្រូវ?
ជាធម្មតា ការទាយ ឬការគន់គូរ គឺជាការស្មាន ដែលពេលខ្លះ ក៏អាចមានភាពត្រឹមត្រូវតិចតួចក្នុងករណីមួយចំនួនដោយចៃដន្យដែរ។ ប៉ុន្តែ មូលហេតុដែលសំខាន់នោះ គឺដោយសារតែអ្នកដែលទៅរកគ្រូទាយ ឬទៅឱ្យហោរគន់គូរអំពីវាសនារបស់ខ្លួនស្ទើរតែទាំងអស់ គឺជាអ្នកដែលជឿលើការទាយ ឬហោរាសាស្ត្រ ឬជឿលើហោរដោយឥសង្ស័យ។ ដូច្នេះហើយ បើទោះបីជាហោរនោះទាយថាដូចម្ដេចចំពោះពួកគេក៏ដោយ ក៏ពួកគេនៅតែយល់ថា ការទាយនោះ ត្រឹមត្រូវដែរ។

លើសពីនេះទៀត មនុស្សម្នាក់ៗ មានរឿងរ៉ាវនៃដំណើរជីវិតច្រើនណាស់ដែលបានកើតឡើងក្នុងអតីតកាល ពេលខ្លះ សូម្បីតែសាមីខ្លូន ក៏មិនចាំអស់ដែរ។ ហេតុនេះ បើពួកគេជឿការទាយ ឬហោរាសាស្ត្រ បើទោះបីជាហោរនោះ ទាយថាយ៉ាងម៉េចអំពីដំណើរជីវិតក្នុងអតីតកាលរបស់ពួកគេក៏ដោយ ក៏ពួកគេមើលឃើញថា ជាការត្រឹមត្រូវដែរ។
នៅក្នុងអនាគតរបស់មនុស្សម្នាក់ៗវិញ ក៏នឹងមានរឿងរ៉ាវជាច្រើននៃដំណើរជីវិតនឹងកើតឡើងដែរ ទាំងល្អ ទាំងមិនល្អ ដូច្នោះហើយ ទោះបីជាហោរនោះ ទាយថាយ៉ាងណាក៏ដោយ ក៏គេមើលឃើញថា ការទាយនោះអាចនឹងត្រឹមត្រូវដែរ។ ក្នុងករណីជាច្រើនទៀត អ្នកដែលជឿដោយឥតសង្ស័យលើការទាយ ឬហោរាសាស្ត្រនេះ ក្រោយពីបានទទួលការគន់គូររួចហើយ ពួកគេតែងតែខិតខំធ្វើតាមផ្លូវ គន្លង ឬគំនិតដែលហោរបាននិយាយ ឬគូសវាសឱ្យ ឬក៏ខិតខំធ្វើឱ្យសម្រេចបានតាមអត្ថន័យនៃការទាយរបស់ហោរនោះ ហើយទីបំផុត ពួកគេបែរជាផ្ដល់គុណសម្បត្តិ ឬតម្លៃទៅឱ្យហោរ ឬហោរាសាស្ត្រនោះទៅវិញ ដោយមិនបានគិតថា សមិទ្ធផលនោះកើតចេញពីការខិតខំប្រឹងប្រែងរបស់ខ្លួនទេ។

ចំពោះការទាយអំពីរឿងរ៉ាវបច្ចុប្បន្នកាលរបស់អ្នកទទួលសេវាទស្សន៍ទាយវិញ ជាទូទៅ ហោរទាយទៅតាមអាការ: ទឹកមុខ អារម្មណ៍ ពាក្យសម្ដី ឬផ្នែកខ្លះៗនៃអង្គហេតុ ដែលអ្នកមករកគ្រូទាយនោះ បានរ៉ាយរ៉ាប់ប្រាប់គ្រូទាយពេលដែលពួកគេបានមកជួបគ្រូទាយនៅពេលដំបូង។ ចំណែឯគ្រូទាយវិញ គ្រាន់តែទាយ ឬគន់គូរតាមក្បួនបុរាណ បទពិសោធន៍ និងបូកផ្សំជាមួយអ្វីដែលគាត់បានសង្កេត និងយល់ឃើញទៅតាមអ្វីដែលអ្នកមកទទួលសេវាទស្សន៍ទាយនោះ បានប្រាប់ និងសម្ដែងចេញឱ្យឃើញតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏អ្នកទទួលសេវាទស្សន៍ទាយនៅតែយល់ថា គ្រូទាយ ឬហោរនោះ ទាយ ឬគន់គូរ ត្រូវ ឬឆុតដែរ។

ជីវិតរបស់មនុស្សម្នាក់ៗមានតម្លៃណាស់ យើងមិនគួរប្រថុយយកទៅផ្ញើលើការទាយរបស់ហោរ ឬគ្រូទាយដែលគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។ ទោះបីជាមានអ្នកខ្លះ ជឿថា ពួកគេទទួលបានជោគជ័យដោយសារហោរាសាស្ត្រក៏ដោយ ក៏នោះ គឺគ្រាន់តែជារឿងចៃដន្យតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ មានមនុស្សមួយចំនួន បានទទួលរងគ្រោះ និងចាញ់បោកគ្រូទាយ ឬគ្រូសិល្ប៍មួយចំនួនដែលនាំទៅដល់ការរំលោភផ្លូវភេទ អស់ទាំងទ្រព្យសម្បត្តិ ខូចទាំងកេរ្ដិ៍ឈ្មោះ និងកិត្តិយស ជាដើម៕
ដោយ៖ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


