ព័ត៌មានអន្ដរជាតិ
ក្មេងៗ៦លាននាក់ កំពុងរងគ្រោះដោយសារព្យុះទីហ្វុងយ៉ាកជី
អង្គការសហប្រជាជាតិ បានប្រកាសនៅថ្ងៃទី១៨ខែកញ្ញាថា ទឹកជំនន់ និងបំណាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុងយ៉ាកជី បានប៉ះពាល់ដល់កុមារជិត៦លាននាក់នៅទូទាំងអាស៊ីអាគ្នេយ៍ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយកំពុងបន្តកើនឡើង។

ព្យុះទីហ្វុងយ៉ាកជី បានបង្កឲ្យមានខ្យល់បក់បោក និងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅប្រទេសវៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា កាលពីជិត២សប្តាហ៍មុន។
ប្រទេសថៃ បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន៣នាក់ទៀតនៅថ្ងៃទី១៨ខែកញ្ញា ដែលធ្វើឲ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសឡើងដល់១៨នាក់ ខណៈនៅទូទាំងតំបន់រងគ្រោះទាំងអស់នៅអាស៊ីអាគ្នេយ៍មានអ្នកស្លាប់សរុបចំនួន៥៣៧នាក់។
អង្គការយូនីសេហ្វ (Unicef) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារចំនួន៦លាននាក់ត្រូវបានរងផលប៉ះពាល់ដោយសារព្យុះទីហ្វុងយ៉ាកជី បន្ទាប់ពីមានការខូចខាតប្រព័ន្ធទឹកស្អាត ការអប់រំ ការថែទាំសុខភាព អាហារ និងទីជម្រក។
អង្គការយូនីសេហ្វ បានបន្ថែមថា នៅក្នុងប្រទេសវៀតណាម មនុស្សប្រហែល៣លាននាក់កំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺដោយសារតែកង្វះទឹកស្អាត និងអនាម័យ។
ដោយឡែក មនុស្សជិត ៤០ម៉ឺននាក់ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែង ដោយសារគ្រោះទឹកជំនន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាទុក្ខជាន់លើទុក្ខបន្ទាប់ពីភ្លើងសង្រ្គាមរយៈពេលជាង៣ឆ្នាំក្រោយការផ្ដួលរំលំរដ្ឋាភិបាលដោយរបបសឹកយោធា។
កម្មវិធីស្បៀងអាហារពិភពលោក បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងចាប់ផ្តើមការឆ្លើយតបជាបន្ទាន់នៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងសប្តាហ៍នេះ ដោយចែកចាយអាហារសង្គ្រោះបន្ទាន់រយៈពេល១ខែពេញដល់ប្រជាជនចំនួនកន្លះលាននាក់។
បម្រែបម្រួលអាកាសធាតុ និងការឡើងកម្ដៅនៃមហាសមុទ្រ ដែលបង្កដោយសកម្មភាពរបស់មនុស្ស កំពុងធ្វើឲ្យអាកាសធាតុកាន់តែអាក្រក់ឡើងៗ តួយ៉ាងដូចជាព្យុះទីហ្វុងយ៉ាកជីដែលឧស្សាហ៍កើតឡើងញឹកញាប់ និងកាន់តែធ្ងន់ធ្ងរទៅៗ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


