ព័ត៌មានអន្ដរជាតិ
ខេត្តចំនួន២របស់ឡាវ ក៏នឹងត្រូវព្យុះវាយប្រហារដែរ ចុងសប្តាហ៍នេះ
តាមសេចក្តីរាយការណ៍របស់ Vientiane Times កាលពីថ្ងៃអង្គារទី១៧ខែកញ្ញាឆ្នាំ២០២៤, ខេត្តចំនួន២របស់ប្រទេសឡាវ នឹងត្រូវព្យុះវាយប្រហារនៅចុងសប្តាហ៍នេះ។

នាយកដ្ឋានឧតុនិយមនិងជលសាស្ត្រឡាវ បានឲ្យដឹងថា ព្យុះត្រូពិកនេះ កំពុងឆ្លងកាត់ប្រទេសហ្វីលីពីនក្នុងល្បឿន ៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបើតាមការព្យាករ វានឹងមកវាយប្រហារខេត្ត Khammuan និង Savannakhet នៅថ្ងៃទី ២០-២១ ខែកញ្ញា។
ស្របពេលជាមួយនឹងការចេញសេចក្តីប្រកាសនេះ អាជ្ញាធរឡាវ ក៏ព្រមានឲ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តទាំងពីរ ត្រូវត្រៀមលក្ខណៈនិងប្រុងប្រៀបទប់ទល់ជាមួយព្យុះផងដែរ ហើយត្រូវបានតាមដានព័ត៌មានឲ្យជាប់លាប់។
មិនត្រឹមប៉ុណ្ណឹង ឡាវក៏អំពាវនាវឲ្យប្រជាជន ត្រូវត្រៀមខ្លួនជម្លៀសផងដែរ ប្រសិនបើមានករណីបន្ទាន់ណាមួយកើតឡើង ព្រោះថា អ្វីៗមិនអាចដឹងមុនឡើយ។

មិនមែនតែឡាវទេ សូម្បីតែនៅប្រទេសថៃក៏បានចេញការព្រមានដែរថា នៅថ្ងៃសុក្រនេះ ព្យុះកំបុតត្បូងមួយនឹងមកវាយប្រហារ ដោយប៉ះពាល់ខ្លាំងតំបន់លើតំបន់ឦសាន។
អគ្គនាយករង និងជាអ្នកនាំពាក្យនាយកដ្ឋានឧតុនិយម លោក Thanasit Iam-ananchai បាននិយាយថា ប្រព័ន្ធវិសម្ពាធទាបនៅប៉ែកខាងជើងសមុទ្រចិនខាងត្បូង កំពុងវិវឌ្ឍទៅជាព្យុះកំបុតត្បូង ហើយនឹងចូលមកដល់ភាគឦសានប្រទេសថៃនៅថ្ងៃសុក្រ ឬអាចឆាប់ជាងនេះក៏ថាបាន។
ឥទ្ធិពលរបស់វា នឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្លាមៗ និងបំណាក់ដី ហើយវាក៏នឹងបណ្តាលឲ្យមានផលប៉ះពាល់ដល់ភាគខាងត្បូងនិងកណ្តាលប្រទេសថៃផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


