ព័ត៌មានអន្ដរជាតិ
វៀតណាម បើកទឹក ចេញពីទំនប់វារីអគ្គិសនីធំបំផុតនៅភាគខាងត្បូង
ប្រទេសវៀតណាម បានប្រកាសបើកទ្វារទំនប់វារីអគ្គិសនីធំបំផុតនៅភាគខាងត្បូងនាវេលាម៉ោង១០ព្រឹកថ្ងៃចន្ទទី២៣ខែកញ្ញាឆ្នាំ២០២៤ ដូច្នេះពលរដ្ឋរស់នៅតាមខ្សែទឹកខាងក្រោមត្រូវត្រៀមខ្លួននិងប្រុងប្រយ័ត្ន។

តាមសេចក្តីរាយការណ៍របស់ VN Express, ការសម្រេចចិត្តនេះធ្វើឡើង ស្របពេលទឹកទន្លេ Dong Nai កំពុងហក់ឡើងខ្ពស់ បង្កហានិភ័យគ្រោះទឹកជំនន់នៅក្នុងតំបន់ រួមទាំងទីក្រុងហូជីមិញផងដែរ។
ក្រុមហ៊ុនវារីអគ្គិសនី Tri An ក្នុងខេត្ត Dong Nai ដែលស្ថិតនៅជាប់ទីក្រុង ហូជីមិញ បានប្រកាសថា ដោយសារតែកម្ពស់ទឹកក្នុងអាង បានឡើងដល់៦០.៤ម៉ែត្រ ក្បែរកម្រិតគ្រោះថ្នាក់ហើយនោះ, ដូច្នេះទំនប់នេះនឹងបើកបញ្ចេញទឹក ១ ០០០ ម៉ែត្រគូបក្នុងមួយវិនាទី ដើម្បីធ្វើឲ្យស្ថានភាពធូរស្រាល។

មុនសេចក្តីប្រកាសនេះ, ស្ថានីយ៍ឧតុនិយមនិងជលសាស្ត្រខេត្ត Dong Nai បានចេញការព្រមាន អំពីកម្រិតទឹកទន្លេហក់ឡើងខ្លាំង ជាហេតុបង្កហានិភ័យគ្រោះទឹកជំនន់និងបំណាក់ដី វាយប្រហារតំបន់នៅតាមដងទន្លេ និងខេត្ត Binh Duong ក៏ដូចជាទីក្រុងហូជីមិញផងដែរ។
លោក Nguyen Phuoc Huy នាយកស្ថានីយឧតុនិយមបានកត់សម្គាល់ថា ស្ថានភាពទឹកទន្លេកំពុងធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខាងលើ។ ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានត្រូវតាមដានការវិវត្តនៃអាកាសធាតុឲ្យបានដិតដល់បំផុត ដើម្បីត្រៀមខ្លួនទប់ទល់នឹងគ្រោះមហន្តរាយណាមួយដែលអាចកើតឡើងជាយថាហេតុ។
សូមបញ្ជាក់ថា ទំនប់វារីអគ្គិសនី Tri An លាតសន្ធឹងលើផ្ទៃដីទំហំ៣២៣គីឡូម៉ែត្រការ៉េ នៅក្នុងអាងទន្លេ Dong Nai ហើយត្រូវប្រើប្រាស់ដើម្បីបង្កើតថាមពល ធានាការផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងកសិកម្ម និងគ្រប់គ្រងទឹកជំនន់នៅតំបន់ខាងក្រោម៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


