ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ សៀវភៅឃាតកម្មក្រោយខ្នងសម្តេចតេជោ ជាឯកសារដ៏មានតម្លៃ សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា
សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» គឺជាឯកសារដ៏មានតម្លៃ សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា ក៏ដូចជាសម្រាប់អ្នកអានទូទៅ។ នេះជាកាលើកឡើងរបស់ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវការ និងផ្សព្វផ្សាយសៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» នៅបណ្តាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិនភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

លោកបានបញ្ជាក់ថា សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» មិនមែនជារឿងប្រលោមលោក ដែល រៀបរៀងឡើងដោយបន្ថែមបន្ថយខ្លឹមសារតាមអារម្មណ៍របស់អ្នកនិពន្ធនោះឡើយ ប៉ុន្តែសៀវភៅនេះ គឺជាកំណត់ត្រានៃព្រឹត្តិការណ៍ពិតពីសំណាក់សាក្សីរស់ដែលស្ថិតនៅក្នុងព្រឹត្តិការណ៍ដោយផ្ទាល់ និងជាពិសេស សាក្សីដ៏សំខាន់បំផុត គឺជាមនុស្សដែលនៅកៀកកិត និងមានភក្ដីភាពបំផុតជាមួយសម្តេច តេជោ ហ៊ុន សែន។ នោះគឺ លោកឧត្តមសេនីយឯក មាស សុខុន ដែលជាអង្គរក្សផ្ទាល់និងជាអ្នក បើកបររថយន្តផ្ទាល់ជូនសម្តេចតេជោ ហ៊ុន សែន តែម្តង។ លោក គឺជាសាក្សីសំខាន់ ដែលមិនត្រឹមតែបានផ្តល់ធាតុចូលដ៏មានសារសំខាន់នៃរាល់ព្រឹត្តិការណ៍ដែលបានកើតឡើងចំពោះស ម្តេចតេជោ ប៉ុណ្ណោះទេ លោក មាស សុខុន ក៏ជាអ្នកផ្តួចផ្តើមគំនិតចងក្រងឯកសារកំណត់ត្រា ប្រវត្តិសាស្ត្រនេះផងដែរ។
សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» គឺជាឯកសារដ៏មានតម្លៃ ខ្លាំងណាស់សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជាក៏ដូចជាសម្រាប់អ្នកអានទូទៅដែរ។ តម្លៃរបស់វាស្ថិតនៅត្រង់ថា គឺជាឯកសារតែមួយគត់ គ្មានពីរ ដែលបានចងក្រងរាល់ព្រឹត្តិការណ៍នៃការ ប៉ុនប៉ងធ្វើឃាត ចង់យកជីវិតសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ដៃគូប្រជែងនយោបាយរបស់សម្តេច។ បើតាមការកត់ត្រារបស់សៀវភៅនេះ សម្តេចតេជោ ហ៊ុន សែន បានរងការប៉ុនប៉ងធ្វើឃាតដល់ទៅ ៥លើក។ វត្តមាននៃសៀវភៅនេះ មានន័យថា ព្រឹត្តិការណ៍នៃការប៉ុនប៉ង យកជីវិតសម្តេចតេជោទាំងអស់ត្រូវបានកត់ត្រាទុកយ៉ាងគត់មត់ដើម្បីទុកឱ្យកូនខ្មែរបានអានតជំនាន់។

សៀវភៅនេះ បានកត់ត្រាព្រឹត្តិការណ៍សំខាន់ៗយ៉ាងតិច៥ ដែលសុទ្ធសឹងជាការប៉ុនប៉ងធ្វើឃាតសម្តេច តេជោ ហ៊ុន សែន ក្នុងនោះព្រឹត្តិការណ៍ ២៤កញ្ញា ១៩៩៨ (ព្រឹកនេះកាលពី ២៦ឆ្នាំមុន) នៅខេត្តសៀមរាប គឺជាអំពើប៉ុនប៉ងសម្លាប់សម្តេចតេជោដ៏អាក្រក់ជាងគេបំផុតមួយពីសំណាក់គូប្រជែងនយោបាយ។ ដោយគ្រាប់រ៉ូកែត បេ៤០ ចំនួន៤ គ្រាប់ត្រូវបានគេដាក់បង្កប់នៅក្នុងគុម្ពផ្កាក្រដាស់នៅក្បែរផ្លូវ ដែលសម្តេចតេជោធ្វើដំណើរ។ ប៉ុន្តែ សំណាងល្អមានតែមួយគ្រាប់ទេដែលបាញ់ចេញហើយផ្ទះត្រូវបង់អង្គុយលេងបណ្តាលឱ្យក្មេងម្នាក់ស្លាប់ និងមានអ្នករងរបួសមួយចំនួនទៀត។
គួជម្រាបដែរថា សៀវភៅឯកសារ “ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន” គឺជាឯកសារប្រវត្តិសាស្ត្រមួយត្រូវបានសរសេរឡើងក្នុងបរិបទថ្មីរំឭកឡើងវិញ អំពីរឿងរ៉ាវដ៏គួរឱ្យរន្ធត់ឈឺចាប់ចំពោះមហិច្ឆតាខ្មៅងងឹតនៃជននយោបាយដែលកើតក្រោមទឹកអម្រឹត ៧ មករា ១៩៧៩ ហើយអ្នកទាំងនោះបានងាកមកសម្លាប់ម្ចាស់ដើមវិញ។ ឯកសារនេះ ត្រូវបានសរសេរ រៀបរាប់ឡើងវិញដោយមានការសម្ភាស និងផ្តល់ឯកសារពិតប្រាកដពី លោកឧត្តមសេនីយ៍ឯក មាស សុខុន អង្គរក្សផ្ទាល់ជូនសម្តេចតេជោ និងជាអ្នកដែលនៅជិតដិតជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រីជាអង្គរក្សដ៏ស្មោះត្រង់បំផុតរបស់ សម្តេចនាយករដ្ឋមន្ត្រី៕
អត្ថបទ៖ គេន ម៉ាលិះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


