KPT+
ពង្រឹងបណ្ដាញ (the network group) កាន់តែប្រសើរឡើង
បណ្ដាញពិតជាមានសារៈសំខាន់គ្រប់អាជីព។ យុទ្ធសាស្ត្រមួយចំនួនដើម្បីបង្កើតបណ្ដាញក៏ដូចពង្រឹងទាំងក្នុងពេលមានវិបត្តិមេរោគនិងទៅអនាគតអាចជា៖
១. ផ្ដើមគំនិតផ្ដួចផ្ដើមដើម្បីប្រយោជន៍សាធារណៈ
មនុស្សជាច្រើនបានផ្ដល់ពេលវេលា ថវិកានិងអ្វីៗជាច្រើនទៀតដើម្បីជួយដល់អ្នកដែលខ្វះខាតក្នុងអំឡុងពេលនេះ។ ជំនួយដែលមានមេត្តាករុណា កំពុងបង្កើតឱកាសថ្មីៗ ដើម្បីពង្រីកបណ្ដាញរបស់យើងផងដែរ។
តាមរយៈការជួយអ្នកដទៃតាមអង្គការសប្បុរសធម៌ ឱកាសការងារស្ម័គ្រចិត្ត ឬបង្កើតជំនួយដើម្បីជួយដល់ក្រុមហ៊ុនដែលមានតម្រូវការ យើងនឹងជួបមនុស្សថ្មី។ នៅក្នុងវេនអន្តរកម្មទាំងនោះ ភ្ជាប់យើងជាមួយនឹងឱកាសរៀនសូត្រអាជីវកម្ម និងការអភិវឌ្ឍន៍។
២. វគ្គសិក្សាតាមអ៊ីនធឺណិតឬគេហទំព័រ
យើងអាចចុះឈ្មោះនិងចូលរួមព្រឹត្តិការណ៍តាមអ៊ីនធឺណិតរបស់អង្គការផ្សេងទៀត ដើម្បីបង្កើតខ្លួនឯង។ ដូច្នេះអនុញ្ញាតឲ្យយើងបានដាក់ខ្លួនឯងនៅចំពោះមុខមិត្តឧស្សាហកម្មរបស់យើង ដែលមិនធ្លាប់បានជួបពួកគេពីមុនមក។
ឧទាហរណ៍យើងអាចអភិវឌ្ឍវគ្គសិក្សាតាមអ៊ីនធឺណិតលើប្រធានបទអ្នកដឹកនាំ ដែលមានគំនិតដូចគ្នា បន្ទាប់មកចែករំលែកវានៅលើគេហទំព័រផ្សេងៗ។

៣. របាយការណ៍ដែលអាចទាញយកបាន
ជម្រើសផ្សេងទៀតដែលពាក់ព័ន្ធនឹងការបង្កើតអ្វីមួយដែលមានតម្លៃ អាចជួយយើងទាក់ទាញទំនាក់ទំនងបណ្ដាញថ្មី។ មិនថាយើងមានគោលបំណងឡើងវិញនូវមាតិកាដែលមានស្រាប់ឬបង្កើតការស្រាវជ្រាវនិងការសិក្សាថ្មីៗនោះទេ មាតិកាដែលផ្ដល់នូវប្រយោជន៍ដល់អ្នកដែលមាននៅក្នុងបញ្ជីទំនាក់ទំនងរបស់យើង គឺពួកគេសុទ្ធតែអាចទាញយកបានទាំងអស់។
៤. សហគមន៍តាមអ៊ីនធឺណិត
បច្ចុប្បន្ននេះរបៀបដែលយើងធ្វើការនិងអន្តរកម្មអង្គការឧស្សាហកម្ម និងក្រុមហ៊ុនដែលមានស្រាប់ត្រូវផ្លាស់ប្ដូរតាមអ៊ីនធឺណិតដើម្បីទៅដល់សមាជិកនិងសហសេវិករបស់ពួកគេ។ ប្រសិនបើយើងជាសមាជិកនៃឧស្សាហកម្មពាណិជ្ជកម្មទាំងនេះ យើងប្រហែលជាបានទទួលព័ត៌មានពីការចូលរួមក្រុមពិភាក្សា និងព្រឹត្តិការណ៍ជាក់ស្ដែងរបស់ពួកគេ។
យើងក៏អាចស្វែងរកសហគមន៍បន្ថែមដូចជា Google ឬ Bing ក៏ដូចជាតាមរយៈវេទិកាដូចជា LinkedIn និងហ្វេសប៊ុកជាដើម។ នេះនឹងជួយយើងឲ្យរកឃើញឱកាសផ្សេងទៀត សម្រាប់ការចូលរួមនិងបណ្ដាញគោលដៅផងដែរ។
៥. សារផ្ទាល់ខ្លួន
កុំធ្វេសប្រហែសឱកាសដើម្បីអភិវឌ្ឍទំនាក់ទំនងជាមួយបណ្ដាញ ដែលមានស្រាប់របស់យើងឲ្យសោះ។ អន្តរកម្មស្មោះត្រង់អាចទទួលបានលទ្ធផលនៅក្នុងអាជីវកម្មថ្មី ឬពង្រីកវិសាលភាពនៃបណ្ដាញរបស់យើង។ ត្រូវអត់ធ្មត់និងចំណាយពេលច្រើននៅពេលមានទំនាក់ទំនង ព្យាយាមធ្វើឬផ្ញើសារតាមអ៊ីមែលនីមួយៗឲ្យសកម្មបន្តិច។
ទោះបីនេះជាពេលវេលាដ៏លំបាកសម្រាប់យើងភាគច្រើនក៏ដោយ តែជារឿងសំខាន់ដើម្បីបន្តធ្វើការលើទំនាក់ទំនងមនុស្សទាំងនោះ។ ការពង្រឹងចំណងក្នុងពេលមានវិបត្តិ នឹងផ្ដល់នូវការត្រឡប់មកវិញដល់ការខិតខំប្រឹងប្រែងរបស់យើង នៅពេលដែលពេលណាស្ថានភាពល្អប្រសើរវិញ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖៥គន្លឹះ ទប់លំហូរសាច់ប្រាក់អាជីវកម្មបានយ៉ាងល្អ
ចុចអាន៖ធ្លាប់បានត្រឹមគិត ហើយមិនដែលក្រោកមកធ្វើសកម្មភាព? មានវិធីផ្លាស់ប្ដូរ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់