ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ចាម គ្រោងរៀបចំពិធីប្រណាំងទូក ង នៅថ្ងៃចេញព្រះវស្សាខាងមុខនេះ
រដ្ឋបាលខេត្តកំពង់ចាម មានគម្រោងរៀបចំពិធីប្រណាំងទូក ង បណ្ដែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផលមន្ទីរអង្គភាពជុំវិញ និងពិព័រណ៍ភូមិមួយផលិតផលមួយ នៅថ្ងៃចេញព្រះវស្សាខាងមុខនេះ។

លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា ក្នុងឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានគម្រោងនឹងរៀបចំពិធីប្រណាំងទូក ង បណ្ដែតប្រទីប តាមបែបសាសនា អុចកាំជ្រួច និងតាំងពិព័រណ៍។ ក្នុងនោះ គោលបំណង ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព។
លោក ស្រី សុភ័ក្ត្រ បន្ថែមទៀតថា ឆ្នាំនេះ រដ្ឋបាលខេត្ត ប្រារព្ធមួយថ្ងៃតែប៉ុណ្ណោះ នៃការប្រណាំងទូក ដោយឡែកការតាំងពិព័រណ៍សមិទ្ធផលមន្ទីរអង្គភាពជុំវិញ និងពិព័រណ៍ភូមិមួយផលិតផលមួយ គឺធ្វើឡើងរយៈពេល ០៧ ថ្ងៃ។

ទន្ទឹមនេះ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចយក ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ ដើម្បីប្រារព្ធពិធីប្រណាំងទូក ង, ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផលនានា ដើម្បីអបអរសាទរបុណ្យចេញព្រះវស្សាខាងមុខនេះ។
ក្នុងនោះដែរ កាលពីថ្ងៃទី ២៣ កញ្ញា កន្លងទៅ លោក អ៊ុន ចាន់ដា បានដឹកនាំប្រជុំជំរុញឲ្យប្រធានមន្ទីរជុំវិញខេត្ត និងលោកអភិបាលក្រុងស្រុកទាំង ១០ ធ្វើយ៉ាងណាមួយអង្គភាពមានទូក និងផ្សព្វផ្សាយបន្តឲ្យតាមបណ្ដាវត្តអារាមដែលមានបំណងចង់យកទូកមកចូលរួមគឺរដ្ឋបាលខេត្តទទួលស្វាគមន៍ជានិច្ច ពោលធ្វើយ៉ាងណាឲ្យឆ្នាំនេះមានទូកងចូលរួមច្រើនជាងឆ្នាំមុនផងដែរ៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


