ព័ត៌មានជាតិ
បេក្ខជនពេញចិត្តការរឹតបន្តឹងនៅពេលប្រឡង ព្រោះបានបញ្ចេញសមត្ថភាពពិត
បេក្ខជនដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃស្អែកនេះ បានសម្ដែងក្ដីរីរាយ និងពេញចិត្តក្នុងការ រឹតបន្តឹងនៅពេលប្រឡង ព្រោះពួកគេគិតថា គឺជាពេលដែលត្រូវបញ្ចេញសមត្ថភាពពិត និងសង្ឃឹមយកនិន្ទេសល្អ ដើម្បីបន្តអនាគត់របស់ខ្លួន។

សិស្សានុសិស្សជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ បានលើកឡើងថា ពួកគេបានត្រៀមខ្លួនរួចរាល់មួយរយភាគរយ សម្រាប់ការប្រឡង ព្រោះពេលនេះ គឺជាពេលវេលាសំខាន់មួយផ្នែកឧត្តមសិក្សារបស់ពួកគេ និងជាថ្នាលដ៏សំខាន់សម្រាប់អនាគត់ភ្លឺស្វាងនៃជីវិតទៅមុខបន្តទៀត។
បេក្ខជនបន្តថា ទោះបីការប្រឡងមានការរឹតបន្តឹងក៏ដោយ ក៏ពួកគេម្នាក់ៗ នៅតែមានក្តីរំពឹងខ្ពស់ ព្រោះពួកគេគិតថា វិញ្ញាសារដែលចេញគឺក្នុងរង្វង់ដែលបានសិក្សាររួចរាល់ក្នុងការសិក្សារថ្នាក់ទី១២ នឹងប្រឡងជាប់ ដោយទទួលយកនិន្ទេសល្អសម្រាប់ខ្លួនឯង និងក្រុមគ្រួសារផងដែរ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ នឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ មានមណ្ឌលប្រឡងសរុបចំនួន៣២មណ្ឌល ។

អ្នកនាំពាក្យក្រសួងអប់រំជនយុវជននិងកីឡា ឲ្យដឹងថា សម្រាប់ក្របខណ្ឌនៅទូទាំងប្រទេស ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានបេក្ខជនដាក់ពាក្យចូលរួមប្រឡងប្រមាណ១៣ម៉ឺន៧ពាន់៤០នាក់ ដោយបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួនជិត៤ម៉ឺននាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួនជាង ៩ម៉ឺននាក់ ។ ក្នុងនោះដែរ មានមណ្ឌលប្រឡងសរុបចំនួន ២៣០មណ្ឌល ដោយក្នុងមួយបន្ទប់ត្រៀមដាក់បេក្ខជនប្រឡងចំនួន ២៥នាក់៕
អត្ថបទ៖ សុភា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


