ព័ត៌មានអន្ដរជាតិ
ទីក្រុងបាងកក គ្របដណ្តប់ដោយខ្យល់បំពុល ក្នុងកម្រិតគ្រោះថ្នាក់
ក្រោយធូរស្រាលបានមួយរដូវស្សាព្រោះតែមេឃភ្លៀង ពេលនេះទីក្រុងបាងកកនៃប្រទេសថៃ ត្រូវរងគ្រោះដោយខ្យល់បំពុលឬកម្ទេចធូលី PM2.5 សាជាថ្មី។
តាមការចុះផ្សាយរបស់ Nation កាលពីថ្ងៃអង្គារទី៨ខែតុលាឆ្នាំ២០២៤, PM2.5 បានគ្របដណ្តប់លើសង្កាត់ចំនួន១៦ក្នុងរាជធានីនៃប្រទេសថៃ។

រដ្ឋបាលក្រុងនិយាយថា កាលពីថ្ងៃអង្គារ, PM2.5 នៅបាងកក បានកើនឡើងដល់កម្រិតគ្រោះថ្នាក់៣៧.៥មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប ចាប់ពីម៉ោង៥ដល់ម៉ោង៧ព្រឹក ខណៈ WHO កំណត់ថា កម្រិតសុវត្ថិភាពរបស់ PM2.5 គឺត្រឹម ១៥មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូបប៉ុណ្ណោះ។
អាស្រ័យហេតុដូច្នេះហើយ ទើបរដ្ឋបាលក្រុង អំពាវនាវឲ្យប្រជាពលរដ្ឋត្រូវពាក់ម៉ាសពេលចេញក្រៅដើម្បីសុវត្ថិភាព ឬចៀសវាងសកម្មភាពនៅខាងក្រៅតែម្តងបើគ្មានការចាំបាច់។ លើសពីនេះ អ្នកក្រុងក៏ត្រូវណែនាំឲ្យកាត់បន្ថយការប្រើប្រាស់យានយន្តនិង ដាំដើមឈើបន្ថែមផងដែរ។
សូមបញ្ជាក់ថា PM 2.5 គឺជាកំហាប់តូចៗ មានអង្កត់ផ្ចិត២.៥មីក្រូម៉ែត្រឬតូចជាងនេះ ដែលអាចជ្រៀតចូលទៅក្នុងចរន្តឈាម ឬសូម្បីតែសួត ហើយការប៉ះពាល់ធាតុបំពុលទាំងនេះ អាចបណ្តាលឲ្យរលាកនិងរមាស់ក្នុងភ្នែក និងស្បែក ក៏ដូចជាក្អក និងតឹងទ្រូងផងដែរ។ មិនត្រឹមប៉ុណ្ណឹង ពេលណាមនុស្សស្រូបខ្យល់បំពុលនេះយូរៗទៅ វាអាចបង្កឲ្យមានជំងឺមហារីកសួត និងគាំងបេះដូងជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តថៃ ចំនួន៥០ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


