ជីវិតកម្សាន្ដ
រងសារគំរាមពេលទម្លាយក្រុមហ៊ុនអនឡាញបោកប្រាស់ ពិធីករថៃ Num ថា មិនខ្លាចមេធំឡើយ
បន្ទាប់ពីពីធីករនិងជាតារាសម្ដែងប្រុស Num Kanchai បានទទួលសារគំរាមមួយ ក្រោយរូបលោកព្យាយាមទម្លាយក្រុមហ៊ុនអនឡាញល្បីមួយដែលប្រើប្រាស់តារាល្បីៗជួរមុខក្នុងប្រទេសថៃជាក្បាលម៉ាស៊ីន ដោយមានជនរងគ្រោះជាច្រើនដាក់ពាក្យប្ដឹង ហើយខ្លះឈានដល់ធ្វើចង់សម្លាប់ខ្លួនថែមទៀត។ ពេលនេះលោកតបវិញថាមិនខ្លាចមេធំក្នុងក្រុមហ៊ុននោះឡើយ។
យោងទៅតាមការចុះផ្សាយពីកាសែត កាលពីថ្ងៃទី១០ខែតុលា បានបង្ហោះរូបភាពនៃសារមួយដែលបញ្ជាក់ថា Num Kanchai អាចនឹងរងរបួសដោយសារការងារមួយនេះ។ មុននឹងលាតត្រដាងការពិតត្រូវចូលទៅសិក្សាព័ត៌មានឲ្យបានល្អមុននឹងត្រូវគេប្ដឹងត្រលប់មកវិញ។ បើមិនដឹងថាពិតប្រាកដអត់ទេ ហើយនិយាយគ្មានភត្តុតាងច្បាស់លាស់ប្រាយ័ត្នមានបញ្ហាដាក់ខ្លួន។
យ៉ាងណាពិធីករប្រុសវ័យ៥៥ឆ្នាំរូបនេះ ស្រាប់តែចេញមុខឆ្លើយតបវិញថា «មកចុះ ខ្ញុំមិនខ្លាចចៅហ្វាយឯងទេ! មិនបាច់វាយ មិនបាច់គំរាមខ្ញុំ។ ខ្ញុំមិនចូលចិត្តការគំរាមកំហែងមនុស្សទេ»។
គួររម្លឹកដែរថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន The iCon Group ដែលជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញដ៏ល្បីមួយ បានរងការចោទប្រកាន់ពីបទក្លែងបន្លំសាធារណៈ ការលាងលុយកខ្វក់ និងបទល្មើសពាក់ព័ន្ធដែលបានប៉ះពាល់ដល់ជនរងគ្រោះជាង ៧០០ នាក់។ ចំណែកមេធំៗទាំងប្រាំមួយរូបដែលទទួលបានភាគលាភពីក្រុមហ៊ុនរួមមានតារាល្បីៗដូចជា៖ មេធំ Paul, តារាប្រុស Kan, តារាប្រុសSam, តារាស្រី Min, លោក Peter និងលោក Boo Mor Ek ដែលពេលនេះកំពុងឈានដល់ការស៊ើបអង្កតពីប៉ូលិស៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈានដល់ស៊ើបសង្កេតតារាថៃល្បីៗ ពាក់ព័ន្ធក្រុមហ៊ុនអនឡាញបោកប្រាស់ លើជនរងគ្រោះជាង៧០០នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


