ព័ត៌មានជាតិ
ក្រុមហ៊ុន-សហគ្រាស ធំៗ ចំនួន ១៥០ នឹងចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ ២០២៤ នៅចុងខែនេះ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ និងដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ ២០២៤ ដែលជាមហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំនាថ្ងៃទី ២៦-២៧ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ នៅអគារពិព័រណ៍កោះពេជ្រ ជាមួយឱកាសការងារជាង ៣ ម៉ឺន កន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗ ចំនួន ១៥០។

យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ កុំភ្លេចត្រៀម CV ឲ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ ជាមួយតំណាងក្រុមហ៊ុនធំៗ ជាច្រើន និងអាចចូលរួមក្នុងសិក្ខាសាលាអំពីការលើកកម្ពស់ផលិតភាពដែលមានការចែករំលែកចំណេះដឹង និងបទពិសោធល្អៗ ពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិជាច្រើនផងដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមក Call Center ១២៩៧ ឬ ១២៨៦៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន