ជីវិតកម្សាន្ដ
លែងចង់ត្រឹមជាគូស្នេហ៍ធម្មតា! លាវ វេងហួរ លត់ជង្គង់សុំ រឿនណាត រៀបការ បន្ថែមភាពច្បាស់លាស់
ក្រោយលូកល្អើនក្នុងនាមជាគូស្នេហ៍ លោក លាវ វេងហួរ កាន់តែបង្ហាញភាពច្បាស់លាស់ជាដៃគូជីវិត ដោយបានសុំកញ្ញា រឿន ណាត រៀបការនឹងលោក នៅមុខប្រាសាទអង្គរវត្ត។

តាមរយៈរូបភាពសកម្មភាពលោក លាវ វេងហួរ លត់ជង្គង់សុំរៀបការ កញ្ញា រឿន ណាត បានរៀបរាប់ថា “នៅថ្ងៃពិសេសរបស់គាត់ គាត់បានផ្តល់អំណោយដ៏អស្ចារ្យបំផុតដល់ខ្ញុំ។ ខ្ញុំឆ្លើយថា ច៎ាស លាវ វេងហួ “។ ទន្ទឹមនេះ គូស្នេហ៍របស់កញ្ញា ក៏បានបើកបង្ហាញអារម្មណ៍របស់ខ្លួនជាសាធារណៈ ភ្ជាប់ជាមួយខ្លឹមសារដ៏ផ្អែមល្ហែមដែរថា “ថ្ងៃកំណើតដ៏សែនពិសេស អរគុណអូនដែលបានចូលមកជីវិតបង ដែលបានធ្វើឲ្យជីវិតបងមានសម្រស់និងមានន័យ
បងសន្យាថា បងនឹងការពារបេះដូងអូនអស់មួយជីវិត”។


ជាមួយនឹងការស្នើសុំរៀបការនេះ មហាជនក៏ដូចជាអ្នកសិល្បៈ បានបង្ហាញក្តីរំភើប និងចូលរួមសម្តែងការអបអរសាទរផងដែរ ដែលចំណងស្នេហ៍របស់អ្នកទាំងពីរបានឈានឡើងមួយកម្រិតទៀត។
គួររម្លឹកថា ចំណងស្នេហាគូស្នេហ៍បវរកញ្ញា និងបុរសឯកមួយគូរនេះ គឺផ្តើមឡើងដោយការសម្តែងក្នុងខ្សែភាពយន្តខ្នាតធំមួយ រឿង «អ្នកម្តាយ Zombie» ។ អ្នកទាំងពីរធ្លាប់បញ្ជាក់ក្នុងបទសម្ភាសន៍ លើកម្រាលព្រំក្រហមនៃពិធីសម្ភោធខ្សែភាពយន្តខ្នាតធំនេះ មិនលាក់លៀមថា អ្នកទាំងចាប់អារម្មណ៍នឹងគ្នាដោយសារថតខ្សែភាពយន្តនេះ ពោលគឺស្នេហាបែបឃើញភ្លាមស្រលាញ់ភ្លែតតែម្តង ដោយខាងប្រុសជាអ្នកហ៊ានផ្តោះផ្តងស្នេហាមុន។ ខណៈកញ្ញា រឿន ណាត ក៏ចាប់អារម្មណ៍នឹងលោក លាវ វេងហួរ ដូចគ្នាដែរ អ្នកទាំងពីរក៏សាងមនោសញ្ចេតនានេះឡើង រហូតដល់ពេលវេលាហ៊ានបើកបង្ហាញភាពច្បាស់លាស់ សុំកញ្ញា រឿនណាត រៀបការជាគូអនាគតតែម្តង។
យ៉ាងណាមិញ ចំពោះមង្គលការបស់អ្នកទាំងពីរ មិនទាន់មានបញ្ជាក់ថាពេលណានោះឡើយ តែបណ្តាអ្នកគាំទ្រយល់ថា អាចនឹងរៀបចំឆាប់ៗ៕



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


