ជីវិតកម្សាន្ដ
រឿន ណាត រំភើបស្រក់ទឹកភ្នែក ក្រោយឃើញអ្នកគាំទ្រមកច្រើនកុះករទៅជូនដំណើរ ហង្ស ម៉ានីតា
ក្នុងដំណើរចេញទៅប្រកួតលើឆាកអន្តរជាតិបវរកញ្ញាតំណាងកម្ពុជាកញ្ញា ហង្ស ម៉ានីតា បានបង្ហាញអារម្មណ៍រំភើបខ្លាំងស្ទើរទប់ទឹកភ្នែកមិនបានទេ ខណៈមានការចូលរួមបង្ហាញ នៃការស្រលាញ់ពេញចិត្តនាងខ្លាំងពេលចេញទៅប្រកួតនៅលើទឹកដីសហរដ្ឋអាមេរិក។

ដោយឡែកសម្រាប់រៀមច្បង គឺបវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០១៨ កញ្ញា រឿន ណាត ក៏បានបង្ហាញអារម្មណ៍រំភើប និងអបអរចំពោះដំណើរចេញទៅប្រកួតរបស់ ហង្ស ម៉ានីតា ដូចគ្នានឹងអ្នកគាំទ្រ។ ជាក់ស្ដែងថ្វីត្បិត រឿន ណាត មិនបានទៅដោយផ្ទាល់ នាងបានផ្ញើសារលើកទឹកចិត្ត និងជូនពរបវរកញ្ញា ហង្ស ម៉ានីតា ក្នុងការបង្ហាញខ្លួនដ៏អស្ចារ្យមួយនេះ។

កញ្ញា រឿន ណាត បានលើកឡើងថា ថ្ងៃនេះបងអត់បានជូនដំណើរអូនផ្ទាល់ ដោយសារមានការរវល់នៅខេត្ត តែបងជូនពរឲ្យការធ្វើដំណើរនេះសុវត្ថិភាព ហើយចាំជួបគ្នានៅអាមេរិកណា My lovely queen Manita Hang។ ជាមួយគ្នានេះ ក្រោយឃើញរូបភាព នៃការចូលរួមជូនដំណើរយ៉ាងច្រើនកុះករ ស្រីស្អាត រឿន ណាត បាននិយាយទាំងក្ដុកក្ដួលថា OMG អ្នកធ្វើឲ្យខ្ញុំយំ អរគុណរាល់គ្នា។

តាមការកត់សម្គាល់ ក្រុមអ្នកគាំទ្ររាប់រយនាក់ បានហ៊ុមព័ទ្ធជុំវិញម្ចាស់មកុដ Miss Universe Cambodia 2022 កញ្ញា ហង្ស ម៉ានីតា ដែលបានបង្ហាញវត្តមាននៅអាកាសយានដ្ឋានអន្តរជាតិពោធិចិនតុង កាលពីរាត្រីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីទៅចូលរួមការប្រកួតបវរកញ្ញាចក្រវាលលើកទី ៧១ នៅអាមេរិក នាថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ ខាងមុខ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


